header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ មានមនុស្សជាច្រើនតក់ស្លត់នៅពេលឃើញឌីជេ អាលីយ៉ា ដែលជាឌីជេល្បីឈ្មោះទាំងស្អាត និងមានស្នាដៃលើសិល្បៈ មិនគួរណាប្រែវាសនាអភ័ព្ទក្លាយជាជីវិតកម្សត់ធ្លាក់ខ្លួនឈឺរកតែប្រាក់ព្យាបាល និងថ្លៃហូបចុកប្រចាំថ្ងៃមិនគ្រប់គ្រាន់អុីចឹងទេ។ អ្នកណាមិនសង្វេគ បើឃើញនាងស្គមស្គាំងបាក់សម្រស់ថយទៅៗពិតជាមើលមិនឃើញថា វាសនាខាងមុខទៅជាបែបណា។

នៅលើហ្វេសបុកលោក អុឹម ជីវ៉ា ដែលកំពុងមានទុក្ខដែរក្នុងគ្រួសារបានឆ្លៀតចំណាយពេលទៅសួរសុខទុក្ខកញ្ញា អាលីយ៉ា នៅមន្ទីរពេទ្យកាល់ម៉ែត។ លោក ជីវ៉ាតារាចិត្តធម៌បានសរសេរថា «យប់នេះមកមើលសិល្បៈការិនី Dj អាលីយ៉ា សង្រ្គោះន្ទាន់ ដោយសារជំងឺសួតធ្ងន់ធ្ងរ នៅមន្ទីពេទ្យកាល់ម៉ែត!! ពុទ្ធោអើយពេលជួបនាងភ្លាមខ្ញុំស្ទើតែមិនជឿថា អាលីយ៉ា ព្រោះនាងពិតជាស្គមស្លេកស្លាំងខ្លាំងណាស់ សូម្បីតែសាច់ញាតិក៏គ្មានអ្នកណាមកមើលនាងដែរ»។

«ទោះបីខ្ញុំកំពុងតែមានទុក្ខធំ ក៏ខ្ញុំឆ្លៀតមកមើលដែរ ព្រោះក្នុងនាមសិល្បករដូចគ្នា ត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសប្រហែលជាដំណាក់កាលចុងក្រោយរបស់នាងហើយ តែក៏សូមអរគុណលោកគ្រូអ្នកគ្រូ វេជ្ជបណ្ឌិតនៅមន្ទីពេទ្យកាល់ម៉ែត ជួយព្យាបាល Dj អាលីយ៉ា មិនយកថវិកា។ ខ្ញុំមានតែទឹកចិត្ត និងថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់នាង ដើម្បីព្យាបាលបន្ត ធ្វើមេ្តចទេ អ្នកធម្យមជួយអ្នកអត់ អ្នកអត់ជួយអ្នកឈឺអ៊ីចឹងទៅសិល្បៈនៃការចែករំលែកនោះ»។

តារាស្រី ដែលធ្លាប់តែរស់ក្នុងភាពស៊ីវីល័យបានធ្លាក់ខ្លួនស្ទើមិនគួរឲ្យជឿទាំងសភាពស្គមស្គាំងគ្មានកម្លាំងកំហែង និងមានជំងឺរលាកទងសួតធ្ងន់ធ្ងរគួរឲ្យអនិច្ចាពន់ពេក។ ស្ថិតក្នុងសម្តីខ្សៀវៗ ពោលទាំងដាក់បំពង់ខ្សល់អ៊ុកស៊ីសែន អាលីយ៉ា និយាយមិនបានច្រើននោះទេ នាងថាមិនមានអ្នកណាមកមើលថែនាងទេ ក្រោយនាងធ្លាក់ខ្លួនឈឺ ដែលធ្វើដំណើរពីខេត្តសៀមរាបមកសង្គ្រោះបន្ទាន់នៅភ្នំពេញ។

នាងថា សូម្បីតែខោអាវនៅជាប់ខ្លួនក៏គ្មានក្រោយពេលចោរលួចអស់សម្លៀកបំពាក់ ដែលនាងទុកនៅក្នុងពេទ្យ។ និយាយទាំងស្រក់ទឹកភ្នែកក្តុកក្តួល តារាស្រីរូបនេះថា មិនដឹងជាទ្រាំបានដល់ពេលណាទេ ព្រោះចាប់តាំងពីនាងមានទ្រព្យមានហាង ធ្លាក់ខ្លួនដល់សភាពបែបនេះ គឺពិតជាអស់សង្ឃឹមសម្រាប់ជីវិតមួយនេះ។

គួរបញ្ជាក់ដែរថា អាលីយ៉ា បានចាប់ផ្តើមធ្លាក់ខ្លួនពីភាពស៊ីវីល័យក្រោយពីនាងរងការវាយដំពីអតីតសង្សារ ហាងត្រូវគេរំលោភយក ការងារសិល្បៈត្រូវបាត់បង់ និងរង់ភាពយុត្តិធម៌អស់ជាង២ឆ្នាំមកហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post