
ត្បូងឃ្មុំៈ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់ទោចក្រយានយន្ត ដូចមានភិនភាគខាងក្រោម មេត្តាមកដាក់បណ្តឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងទទួលយកទោចក្រយាន្តយន្តរបស់ខ្លួនទៅប្រើប្រាសវិញ។
សូមរំឭកផងដែរថា ឈ្មោះ ឆន ហន ភេទប្រុស នៅភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ជាជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូនៅថ្ងៃទី២១ មិថុនា នៅភូមិឃុំដូនតី។ កម្លាំងជំនាញបានបន្តទៅឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ហ៊ុន ស៊ាងហេង ដែលត្រូវជាម្តាយក្មេកជនសង្ស័យ រកឃើញម៉ូតូ៥គ្រឿង សម្ភារៈកាច់សោអក្សរតេ២ ស្លាកលេខម៉ូតូវៀតណាម២លេខ92F104572,70L102865 ស្លាកលេខត្បូងឃ្មុំ 1F-1913 រួមនិងសម្ភារៈដែលជនសង្ស័យបានដោះដូរចុះឡើងសម្រាប់បន្លំភ្នែកម្ចាស់១ចំនួនទៀត។

ព័ត៌មានផ្សេងទៀតបងប្អូនអាចទាក់ទងលោកវរសេនីយ៍ឯក លី គឹមលន់ លេខ ០៩៧ ៨០៩ ៥២០៣ សូមអរគុណ៕
