
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា បើអ្នកគាំទ្រគណបក្ស នយោបាយណាមួយហាមឃាត់ និងគំរាមកំហែងពលរដ្ឋមិនឱ្យទៅបោះឆ្នោត នឹងត្រូវពិន័យជាប្រាក់ចាប់ពី ៥ទៅ១០លានរៀល។
សូមរំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ថា គ.ជ.ប នឹងពិន័យអ្នករារាំង ពលរដ្ឋមិនឲ្យពលរដ្ឋទៅបោះឆ្នោត យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មាត្រា១៤២។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ខណៈពេលនេះ លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បាននិងកំពុងធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើពហិការ ការបោះឆ្នោត ដោយលោកចោទថាជាការបោះឆ្នោតក្លែងក្លាយ។ ដោយឡែក មន្ត្រីជាន់ខ្ពស់ អ្នកគាំទ្របក្ស CNRP ក៏ធ្វើយុទ្ធនាការចង្អុលដៃស្អាត ក្រោមពាក្យស្លោក “ដេកផ្ទះ ឈ្នះឯង”។
ឯកឧត្តម ឌុច សុន