header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ម៉ូតូហុងដា សេ១២៥ សេរី២០១៨ ពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ក្នុងនោះមានស្រ្តីពោះធំ៦ខែម្នាក់ និងមនុស្ស៣នាក់ទៀត រងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិងនៅតាមផ្លូវ៣០ម៉ែត្រ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ភាគីម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-8495 ជិះគ្នា៣នាក់បងប្អូន បើកបរដោយឈ្មោះ តឿ សុភាព ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសស្រាល រួមដំណើរជាមួយ បងស្រី រងរបួសស្រាល និងប្អូនប្រុសម្នាក់ទៀត ឈ្មោះ គង់ ក្រូច អាយុ១៨ឆ្នាំ មុខរបរ កម្មករ រងរបួសធ្ងន់ បាក់ស្មាខាងឆ្វេង ។ ជនរងគ្រោះទាំង៣នាក់ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ មានស្រុកកំណើត ខេត្តស្វាយរៀង ។ ចំណែកភាគីម៉ូតូ ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-7633 ជិះគ្នា២នាក់ ប្តីប្រពន្ធ បើកបរដោយឈ្មោះ លាង ជូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសស្រាល ចំណែកប្រពន្ធ រងរបួសធ្ងន់ បាក់ជើងស្តាំ ខណៈដែលកំពុងមានផ្ទៃពោះ៦ខែ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិ ព្រៃល្ងរ សង្កាត់ចោមចៅ២ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូជិះ២នាក់ប្តីប្រពន្ធ បើកលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ពីលិចទៅកើត ដល់ចំណុចខាងលើ ស៊ីញ៉ូបត់ឆ្លងផ្លូវ ស្រាប់តែភាគីម៉ូតូជិះគ្នា៣នាក់បងប្អូនលើផ្លូវអថិភាពពីកើតទៅលិចជ្រុលបុកពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់ ស្រាល៣នាក់ ។

ក្រោយកើតហេតុ ស្រ្តីពោះធំរបួសធ្ងន់ ត្រូវបានគ្លីនិកសួគ៌ា ដឹកបញ្ជូនយកទៅព្យាបាល ចំណែកយុវជនម្នាក់របួសបាក់ស្មា ត្រូវបានសាច់ញាតិ ដឹកតាមម៉ូតូទៅពេទ្យដោយខ្លួនឯង។ ដោយឡែកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅ​អធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post