
បាត់ដំបង ៖ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨ និង ៣០ នាទី ព្រឹក មានហេតុការណ៍ដ៍កម្រ និងនឹកស្មានមិនដល់មួយបាន បុគ្គលិកក្រុមហ៊ុនម្នាក់ បានរងរបួសជាទម្ងន់ ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ ខណៈដែលជនរងគ្រោះ កំពុងអង្គុយធ្វើការនៅក្នុងការិយាល័យ ហើយបានបង្វិលកៅអីបន្តិច ស្រាប់តែបូមខាងក្រោមបានផ្ទុះឡើងតែម្តង បណ្តាលឲ្យបំណែកកៅអីខ្ទាតត្រូវត្រង់គ្រាប់ភ្នែកខាងឆ្វេង បង្កនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រង់ចំណុចភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោលខេត្តបាត់ដំបង ក្នុងស្តង់លក់ម៉ូតូយីហោ ហ៊ុយ ហួក ។

ជនរងគ្រោះខាងលើ ជាបុគ្គលិកក្រុមហ៊ុន មានឈ្មោះ យ៉ាន លីហូវ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ភ្លាមៗនោះ ខាងក្រុមហ៊ុនបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ ។

ទាក់ទិននឹងបញ្ហានេះដែរ គេនៅមិនទាន់បានស្គាល់ម៉ាកកៅអីនេះនៅឡើយទេ ព្រោះដោយសារតែការផ្ទុះបូមនេះវាដូចជាងាយពេក និងធ្វើឲ្យអ្នកដទៃ ស្ទើរតែមិនហ៊ានអង្គុយតទៅទៀត ដូច្នេះសូមប្រុងប្រយ័ត្នទាំងអស់គ្នា៕
