header ads

Sponsor

ពិសី

ភ្នំពេញៈ នាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន អគ្គស្នងការរងដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិបានចាប់ផ្តើមរឹតបន្តឹងប័ណ្ណបើកបរអន្តរជាតិ ខណៈជនបរទេសរស់នៅកម្ពុជាកាន់តែច្រើន ដូច្នេះពួកគេបានបើករថយន្តដោយខ្លួនឯង និងមានជនបរទេសមួយចំនួនមានតែប័ណ្ណបើកប្រទេសខ្លួន ប៉ុន្ដែគ្មានពុំមានប័ណ្ណបើកបររបស់កម្ពុជា។

ក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ស្តីពីការត្រួតពិនិត្យលើបណ្ណបើកបរអន្តរជាតិ នៅថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០១៨ លោក ហ៊ឹម យ៉ាន បានឲ្យដឹងថា គ្រប់រាជធានីខេត្តទាំងអស់ ត្រូវតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវចំពោះប័ណ្ណបើកបររបស់បរទេសពីព្រោះមានបរទេសខ្លះ មានតែប័ណ្ណបើកបរប្រទេសគេ ហើយពុំមានឯកសារ និងប័ណ្ណបើកបរនៅស្រុកខ្មែរ។

អគ្គស្នងការរងនគរបាលជាតិ បន្តថា ចាប់ពីពេលនេះតទៅជនបរទេសណាក៏ដោយ ដាច់ខាតត្រូវតែមានប័ណ្ណបើកបរប្រទេសខ្លួន លិខិតឆ្លងដែនផ្សំជាមួយ ហើយត្រូវមានប័ណ្ណបើកបរនៅស្រុកខ្មែរផងដែរ តែប្រសិនបើពួកគេមានតែរបស់ខ្លួនហើយពុំមានរបស់ខ្មែរត្រូវចាត់វិធានការណ៍ទៅតាមច្បាប់ជាធរមាន។

លោកមានប្រសាសន៍ថា “ការប្រើប្រាស់ប័ណ្ណបើកបរអន្តរជាតិ ត្រូវភ្ជាប់ជាមួយប័ណ្ណបើកបរជាតិរបស់ជនបរទេសនោះ ដោយហេតុថាប័ណ្ណបើកបរអន្តរជាតិជាឯកសារចម្លងពីឯកសារដើម គឺប័ណ្ណបើកបរជាតិរបស់ជនបរទេសនោះ ហើយត្រូវពិនិត្យផ្ទៀងផ្ទាត់តាមសៀវភៅគំរូប័ណ្ណបើកបររបស់ប្រទេសនីមួយៗ ហើយករណីមានការសង្ស័យស្នើសុំការសហការបញ្ជាក់ពីស្ថានទូតប្រទេសនោះ”។

យ៉ាងណាក៏ដោយ អគ្គស្នងការរងនគរបាលជាតិ បានបអះអាងថា រហូតមកដល់ពេលនេះ គឺមានជនបរទេសប៉ុន្មាននាក់កំពុងមានប័ណ្ណបើកបរនៅខ្មែរ។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់ពេល មានជនបរទេសអន្តោប្រវេសន៍ដែលរស់នៅកម្ពុជាមានចំនួនជាង១៧ម៉ឺននាក់ ក្នុងនោះអ្នកកាន់ឯកសារមិនប្រក្រតីជាង៧ម៉ឺននាក់។ នេះបើយោងតាមការផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post