header ads

Sponsor

រិទ្ធី

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានឡើទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ដែលតំណាងឱ្យអាស៊ីទាំងមូល បើទោះបីជាចាញ់ប៉ូឡូញ ១-០ នៅយប់មិញក៏ដោយ ស្របពេលកូឡុំប៊ី នៅព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ។

ការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅពេលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់ចោមចៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាស្ពានអាកាសទី៦នៅក្នុងរាជធានីភ្នំពេញ។

សម្តេច ហ៊ុន សែន បានថ្លែងថា សូមចូលរួមអបអរជាមួយជប៉ុនផងដែលបានឈានចូលវគ្គ ១៦ក្រុមចុងក្រោង ទោះបីទាត់ចាញ់ប៉ូឡូញក៏ដោយ តែទាស់ត្រង់ថា កូឡុំប៊ី ស៊ីសេណេហ្គាល់ ១-០ ដែលធ្វើឲ្យពិន្ទុរវាងជប៉ុន និងសេណេហ្គាល់ស្មើគ្នា តែដោយសារជប៉ុន ទទួលបានកាតលឿង៤ តិចជាងសេណេហ្គាល់ ដែលបានកាតលឿង៥ ដោយយកតាមប្រព័ន្ធក្រុមណាលេងមានកំហុសតិចជាង ជាអ្នកឡើង។

ក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ក្នុងខណៈដែលជប៉ុនត្រូវការត្រឹមស្មើជាមួយប៉ូឡូញ តែបែរជាចាញ់ត្រឹម ១-០ ក៏មានឱកាសឡើងដដែល តែលទ្ធផលជាក់ស្តែង សេណេហ្គាល់ ចាញ់កូឡុំប៊ី ១-០ ទៅវិញទេ ធ្វើឱ្យក្រុមមកពីអាហ្រ្វិកមួយនេះត្រូវត្រឡប់ទៅផ្ទះវិញ ស្របពេលជប៉ុន និងកូឡុំប៊ីដឹកដៃគ្នាឡើងទៅវគ្គបន្ត។

សូមបញ្ជាក់ថា ជប៉ុនជាក្រុមតែ១គត់ដែលបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូល ក្នុងចំណោម៥ក្រុមតំណាងឱ្យទ្វីបអាស៊ី ក្នុងព្រឹត្តិការណ៍ World Cup 2018 លើកទី២១ នៅប្រទេសរុស្ស៊ី ក្នុងនោះប្រទេសជប៉ុនទទួលបានចំណាត់លេខ២ក្នុងពូលH មាន៤ពន្ទុ ដោយឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post