ភ្នំពេញៈ ពលរដ្ឋជាង២០នាក់ តំណាងឲ្យពលរដ្ឋ២១០គ្រួសារ នៅខេត្តកោះកុង នៅម៉ោង៦៖៣០នាទីព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានឡើងមកដល់រាជធានីភ្នំពេញ ដើម្បីតវ៉ាស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជួយរកដោះស្រាយដល់ពួកគាត់ឱ្យបានឆាប់។ សូមបញ្ជាក់ថា ជម្លោះដីធ្លីដ៏រាំរៃជាមួយក្រុមហ៊ុនឧកញ៉ា លី យុងផាត់ ខាងលើនេះបានកើតឡើងនៅស្រុកបូទុមសាគរ និងគីរីសាគរ ខេត្តកោះកុង ជាង៤០០០ហិកតា។ បច្ចុប្បន្នប្រជាពលរដ្ឋ កំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបន្តឡើងមកជាហូរហែរ៕
Home
ព័ត៌មានជាតិ
ជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ពលរដ្ឋខេត្តកោះកុង សុំអន្តរាគន៍ពីក្រសួងបរិស្ថាន
Wednesday, June 20, 2018
ជម្លោះដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ពលរដ្ឋខេត្តកោះកុង សុំអន្តរាគន៍ពីក្រសួងបរិស្ថាន
Tags
Share :
មតិ