header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមគ្រួពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋប្រជាមាណិចិន បានសហការជាមួយក្រុមគ្រូពេទ្យកម្ពុជា ជួយព្យាបាលជំជំងឺជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ២ពាន់នាក់ ។

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ លោកវេជ្ជបណ្ឌិត ព្រំ វិសេស អគាធិការ នៃមន្ទីរពេទ្យព្រះកិតុមាលា បានឲ្យដឹងថា ក្រុមបានកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ក្រុមគ្រួពេទ្យ នៃប្រទេសទាំងពីរ បានចុះព្យាបាលអ្នកជំងឺដល់មូលដ្ឋានមួយចំនួន និងនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលានេះ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនានេះ មានប្រជាពលរដ្ឋប្រមាណ២ពាន់នាក់ ទទួលបានសេវាព្យាបាលដោយមិនអស់ប្រាក់ ។

លោកស្រី អុំ មួយ ជាប្រជាពលរដ្ឋមកពីស្រុកបាទី ខេត្តតាកែវ ដែលមកព្យាបាលជំងឺបានបង្ហាញការពេញចិត្តចំពោះគ្រូពេទ្យកម្ពុជា និងចិន ដែលបានព្យាបាលជំងឺជូនលោកស្រី និងប្រជាពលរដ្ឋខ្មែរ ។

តំណាងក្រុមគ្រួពេទ្យចិន បានលើកឡើងថា ក្នុងយុទ្ធនាការព្យាបាលជូនប្រជាពលរដ្ឋកម្ពុជានេះ គឺជាពង្រឹងកិច្ចសហប្រតិប្រតិបត្តិបការល្អ លើវិស័យសុខាភិបាល និងយោធានៃប្រទេសទាំងពីរ។ ការព្យាបាលនេះ បានប្រើឧបករណ៍វិទ្យាសាស្រ្តទំនើបៗមកពីប្រទេសចិន ដើម្បីព្យាបាលជំងឺងបេះដឹង ក្រពះ ពោះវៀន និងជំងឺផ្សេងៗជាច្រើនទៀត។ ការជួយព្យាបាលប្រជាពលរដ្ឋខ្មែរនេះ និងធ្វើឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់ តែរឹងមាំថែមទៀត ជាក់ស្តែងឆ្នាំនេះ ខួបលើកទី៦០ឆ្នាំ នៃប្រទេសទាំងពីរគឺអ្វីៗកាន់តែល្អប្រសើរ ក្នុងនាមមិត្តភក្តិល្អ អ្នកជិតខាងល្អ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post