header ads

Sponsor

រិទ្ធី

សម្តេចក្រុមព្រះនរោត្តម​ រណឬទ្ធិ​ ព្រះប្រធានគណបក្សហ្វ៊ុន ស៊ិនប៉ិច បានផ្ដាំផ្ញើពីទីក្រុងបាងកកឲ្យពលរដ្ឋទៅបោះឆ្នោតនាចុងខែកក្កដា ឆ្នាំ២០១៨ ​ខាងមុននេះ ខណៈដែលព្រះអង្គកំពុងគង់សម្រាក​ព្យាបាលរបួសនៅទីនោះ។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ លោក ញ៉េប ប៊ុនជិន​ អ្នក​នាំ​ពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច បានថ្លែងប្រាប់ថា​សម្តេចក្រុម​ព្រះ បានប្រាប់លោកថាស្ថានភាពសុខភាពរបស់ទ្រង់បានធូរស្បើយហើយ ស្របពេលជាមួយគ្នានេះទ្រង់ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋនាំគ្នាទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹង​ថា​តើសម្តេចក្រុមព្រះនឹងយាង​ចេញពីមន្ទីរពេទ្យនៅពេល​ណានោះទេ។

សូមរំលឹកថា ព្រះទីនាំងរបស់សម្តេចក្រុមព្រះនរោត្តម​ រណឬទ្ធិ​ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១​ ខណៈដែលទ្រង់យាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ គ្រោះថ្នាក់នោះបានធ្វើឱ្យ អ្នកម្នាង អ៊ុក ផល្លា សោយទិវង្គត ហើយសពអ្នកម្នាង​ត្រូវ​បូជាកាលពីនៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨។ ចំណែកឯ សម្តេចក្រុមព្រះនរោត្តម​ រណឬទ្ធិ រងរបួសធ្ងន់ធ្ងរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post