header ads

Sponsor

រិទ្ធី

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គបម បានធ្វើសមាជដើម្បីជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នេះ នៅស្នាក់ការកណ្តាលគណបក្ស ផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមជម្រាបថា ក្នុងសមាជជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តីនេះ មានបេក្ខជន៣រូបឈរឈ្មោះ រួមមាន៖ លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការបក្ស លោក ឃុត សាវឿង និងលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានក្រុមពង្រឹងសមត្ថភាព។ ជាលទ្ធផល លោកបណ្ឌិត យ៉ង សាំងកុមារ បានជាប់ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលមានសំឡេងគាំទ្រ ១២៧ ក្នុងចំណោម ១៤៦។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post