header ads

Sponsor

វាសនា

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ លោកឧកញ៉ាវ័យក្មេង ដួង ឆាយ បានចេញមុខមកធ្វើការរិះគន់អតីតព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ដែលត្រូវស្រី ស្រស់សោភាម្នាក់បង្ហោះរឿងឆាន់ពោត និងលេងខ្លាឃ្លោកនិងត្រូវចាប់ផ្សឹកកាលពីប៉ុន្មានថ្ងៃមុននោះ ឲ្យចេញមុខមកសុំទោស ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលខ្លួនបានធ្វើអោយប៉ះពាល់ដល់ វិស័យព្រះពុទ្ធសាសនាដែលពលរដ្ឋភាគច្រើនលើសលប់គោរពបូជា។

តាមរយៈការឡាយតាមFacebook លោកឧកញ៉ា ដួង ឆាយ បានលើកឡើងថា ក្នុងនាមជាព្រះចៅអធិការវត្តដ៏ល្បីនិងមានពុទ្ធបរិស័ទ្ធជាច្រើនគោរពបូជា អន្ទិត ស្រិល វណ្ណា បានធ្វើខុសធ្ងន់ធ្ងខ្លាំងណាស់ដល់ព្រះពុទ្ធសាសនាដែលទៅទាក់ទងជាមួយស្រីញី។ សកម្មភាពរបស់ព្រះសង្ឈឆាន់ពោតបានធ្វើអោយប៉ះពាល់ដល់ជំនឿទុកចឹត្តរបស់ប្រជាពលរដ្ឋមកលើព្រះពុទ្ធសាសនា។ ការចាប់ផ្សិករបស់អន្ទិត ស្រិល វណ្ណា វាមិនទាន់គ្រប់គ្រាន់នោះទេ។ បើតាមលោកឧកញ៉ា ដួង ឆាយ មិនឯកភាពទៅនិងការចាប់ផ្សិកហើយរួចខ្លួននោះទេ ពលគឺត្រូវតែចាត់វិធានការណ៏ដល់បុគ្គលនោះតាមរយៈការអោយចេញមកសុំទោសជាសាធារណៈចំពោះប្រជាជនឬក្រសួងធម្មការត្រូវដាក់ទោសទ័ណ្ឌដល់អន្ទិត ស្រិល វណ្ណា ដើម្បីជាការព្រមានកុំអោយទង្វើប្រាស់ចាកនេះកើតមានឡើងតទៅទៀត។

ដោយឡែកភាគីខាងស្រីក៏ខុសតែមិនមានបទល្មើសអ្វីខុសនិងច្បាប់នោះទេ។
បើតាមលោកឧកញ៉ា ដួង ឆាយ ក្រសួងធម្មការនិងកិច្ចការសាសនា គួតែធ្វើច្បាប់ដាក់ទោសចំពោះព្រះសង្ឈខ្លះដែលធ្វើទង្វើដែលនាំអោយប៉ះពាល់ដល់វិស័យសាសនា ព្រោះបច្ចុប្បន្នព្រះសង្ឈជាច្រើនអង្គបានប្រើប្រាស់បណ្ដាញសង្គមFacebook ហើយបានបង្ហោះរូបភាពមួយចំនួនដែលមិនសមរម្សនាំអោយប៉ហពាល់ដល់វិស័យព្រះពុទ្ធសាសនា៕

ស្រិល វណ្ណា និង នាង នីតា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post