header ads

Sponsor

រិទ្ធី

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា លោក សម រង្ស៊ី មិនគួរមានសញ្ជាតិជាខ្មែរសោះឡើយ។ ប្រធានគណបក្សនេះបានសួរថា៖ ហេតុអ្វីបានជាលោក សម រង្ស៊ី នៅតែបន្តញុះញង់ឲ្យពលរដ្ឋខ្មែរមួយចំនួនធ្លាក់ក្នុងភាពងងឹតងងុលម្តង ហើយម្តងទៀត ការលាបពណ៌និងការប្រមាថដល់អ្នកនយោបាយ ព្រមទាំងការប្រមាថអង្គព្រះមហាក្សត្រ គឺសុទ្ធសឹងតែចេញពីប្រអប់មាត់របស់លោក សម រង្ស៊ី ទាំងអស់។

លោក ពេជ្រ ស្រស់ លោក សម រង្ស៊ី មិនគួរមានសញ្ជាតិជាខ្មែរសោះឡើយ ដោយហេតុថាសូម្បីតែអង្គព្រះមហាក្សត្រទ្រង់ជាស្តេចនៃប្រទេសខ្មែរដែលពិភពលោកទទួលស្គាល់ ក៏លោក សម រង្ស៊ី ហ៊ានប្រមាថដែរនោះ សួរថា តើតម្លៃរបស់លោក សម រង្ស៊ី នៅមានសម្រាប់ប្រជាជាតិខ្មែរទៀតដែរឬទេ?

លោក ពេជ្រ ស្រស់ បានទស្សន៍ទាយថា លោក សម រង្ស៊ី នឹងក្លាយជាមនុស្សបសរសៃរប្រសាទ ជាក់ជាមិនខានឡើយ បើសិនជាលោកមិនព្រមធ្វើចិត្តឲ្យស្ងប់ និងបដិបត្តិន៍ទៅតាមផ្លូវត្រឹមត្រូវទេនោះ។

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post