header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ​ រថយន្តឡិចស៊ិស​ RX 350​ មួយគ្រឿង​បានរងការខូចខាតផ្នែកខាងមុខទាំងស្រុង​ ខណៈបើកបរឆ្លងផ្លូវត្រូវរថយន្តស្ទូ​ចមួយគ្រឿងកំពុងបើកលឿនជ្រុលបុកពេញទំហឹង​ កាលពីព្រឹកថ្ងៃទី១០​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុង​ សង្កាត់ជើងឯង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា ដំបូងគេឃើញថយន្តម៉ាកឡិចស៊ិស RX 350 ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AV 9676 ធ្វើដំណើរពីវត្តត្រពាំងថ្លឹងឡើងមកផ្លូវក្រវាត់​ ស្របពេលនោះមានរថយន្តស្ទូ​ចមួយគ្រឿងកំពុងបើកទិសពីផ្លូវ៦០ម៉ែត្រឡើងមកផ្លូវចំការដូងក៏ជ្រុលបុកចំក្បាលរថយន្តឡិចស៊ីសពេញទំហឹង​ បណ្តាលក្បាលរថយន្តឡិចស៊ីសបោកផ្ទុកនឹងខឿនសួន​ច្បារផ្លូវ​រងការខូចខាតផ្នែកខាងមុខទាំងស្រុង​ ចំណែករថយន្តស្ទូចព្យាយាមបើករត់តែត្រូវអ្នកដំណើរដេញទាន់នឹងឃាត់ទុក។

ជុំវិញករណីនេះសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនឹងសម្របសម្រួលរវាងភាគីទាំងពីរ​ ប៉ុន្តែដោយសារម្ចាស់រថយនតឡិចស៊ី​សទារសំណងចំនួន៣០០០ដុល្លារ​ ហើយខាងរថយន្តស្ទូ​ចគ្មានលទ្ធិភាព​ សមត្ថកិច្ចក៏សម្រេចវាស់​វែងអូសយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំដោះស្រាយនាពេលក្រោយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post