header ads

Sponsor

រិទ្ធី

នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានសេចក្ដីប្រកាសព័ត៌មានស្ដីពីការបដិសេធផ្ដល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាគ្រឹះស្ថានឥណទានជនបទចំពោះ អង្គការ-សមាគមចំនួន ១២ និងការដកហូតវិញ្ញាបនបត្រគ្រឹះស្ថានឥណទានជនបទចំនួន ១១។

ធនាគារជាតិនៃកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជាបានបដិសេធផ្ដល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាគ្រឹះស្ថានឥណទានជនបទចំពោះ អង្គការ-សមាគមចំនួន ១២ និងការដកហូតវិញ្ញាបនបត្រគ្រឹះស្ថានឥណទានជនបទចំនួន ១១។

ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់យ៉ាងច្បាប់ពីអង្គការ-សមាគមដែលធនាគារនៃកម្ពុជាបដិសេធក្នុងការស្នើសុំចុះបញ្ជិជាគ្រឹះស្ថានឥណទានជនបទមានចំនួន១២រួមមាន៖១- អង្គការកម្ពុជាដើម្បីស្រាវជ្រាវនិងអភិវឌ្ឍន៍ ២-អង្គកាស្ថាបនារុងរឿង ៣-អង្គការកម្ពុជាសង្គ្រោះនិងផ្តល់ក្តីសង្ឃឹមប្រជាជន ៤-អង្គការពន្លឺថ្មីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ៥-អង្គការអភិវឌ្ឍន៍ជីវភាពសហគមន៍ ៦-អង្គការគ្រួសារសាមគ្គី ៧-អង្គការឥណទានសុវណ្ណភូមិ ៨-អង្គការអភិវឌ្ឍន៍ក្រុមគ្រួសារកម្ពុជា ៩-សមាគមអភិវឌ្ឍន៍ដំណាំស្រូវ ១០-អង្គការដារ៉ាអភិវឌ្ឍន៍ដំណាំស្រូវ ១១-សមាគមអភិវឌ្ឍន៍កូនខ្មែរ សមាគមកសិករយើង។

ដោយឡែក គ្រឹះស្ថានឥណទានជនបទដែលធនាគារជាតិនៃកម្ពុជាដកហូតវិញ្ញាបនបត្រចំនួន ១១រួមមាន៖ ១-សមាគមជាតិទ្រទ្រង់កសិផល ២-វិទ្យាស្ថានសន្តិភាពនិងអភិវឌ្ឍន៍ ៣-អង្គការលូថេរ៉េនបម្រើពិភពលោក (អង្គការជិវិតថ្លៃថ្នូរ) ៤-អង្គការអភិវឌ្ឍជនបទខ្មែរ ៥-ស៊ីខេអឹមអេហ្វជី ៦-អង្គការសប្បុរស ៧-អង្គការទ្រទ្រង់សមាគមបង្កើតការអភិវឌ្ឍ ៨-អង្គការជោគជ័យ ៩-អង្គការឥណទានកម្ពុជា ១០-អង្គការច័ន្ទសុខសាន្ត និង១១-សមាគមអភិវឌ្ឍន៍កសិកម្មនិងទេសចរណ៍។

ប៉ុន្តែធនាគារជាតិនៃកម្ពុជាមិនបានបញ្ជាក់ពីមូលហេតុនៃការការបដិសេធផ្ដល់វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីជាគ្រឹះស្ថានឥណទានជនបទចំពោះ អង្គការ-សមាគមចំនួន ១២ និងការដកហូតវិញ្ញាបនបត្រគ្រឹះស្ថានឥណទានជនបទចំនួន ១១នោះទេ ដោយគ្រាន់តែផ្សព្វផ្សាយឱ្យសាធារណជនជ្រាបជព័ត៌មាន និងស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់វិធានការតាមការគួរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post