Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប៉ៃលិនៈ យុវជនប្រុសស្រីចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីម៉ូតូហុងដាឌ្រីម២គ្រឿងបោលបុកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង។

គ្រោះចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២៖៣៩ នាទីថ្ងៃត្រង់ ថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស២៥៦២ ត្រូវនឹង​ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ​២០១៨ ត្រង់ចំណុចភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាង​ម៉ូតូម៉ាក HONDA Dream សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ប៉ៃលិន 1A-6352 បុក​បញ្ច្រាស​ទិស​គ្នា ជាមួយម៉ូតូម៉ាក HONDA dream សេរីឆ្នាំ​ ២០០៩ ពណ៌ខ្មៅ ពាកស្លាក​លេខ ប៉ៃលិន 1A-7631​ បណ្តាលឲ្យ​​រងរបួស​មនុស្ស៤នាក់​ ​(ស្រាល២នាក់​, ​ធ្ងន់​២នាក់)​ ម៉ូតូទាំងពីរគ្រឿងខូចខាតធ្ងន់​។

សមត្ថកិច្ច បានបន្តថា ជនរងគ្រោះ​​ឈ្មោះ ឆាង នឿន ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ​ ជិះម៉ូតូ​ HONDA Dream សេរីឆ្នាំ២០១១ ម្នាក់ឯង រងរបួសស្រាល។​ ចំណែកភាគីម្ខាងម៉ូតូម៉ាក HONDA dream សេរីឆ្នាំ​ ២០០៩ មាន​គ្នា​៣នាក់បើកបរដោយ​ឈ្មោះ វិន ភេទប្រុស​ អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ​ របួសស្រាល និងរួមដំណើរទី១ ឈ្មោះ ណយ ដេន ភេទស្រីអាយុ ១៩ឆ្នាំ ជនជាតិខ្មែរ របួសធ្ងន់ ២-ឈ្មោះ ម៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំង​ពីរនេះ រស់ភូមិអាឡាំទទឹង ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយម៉ូតូទាំង២គ្រឿង ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យនគរបាល​​ចរាចរណ៍​ផ្លូវគោក ​​យក​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាលខេត្តប៉ៃលិន​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor