header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រឿងញៀនចំនួនជាង៦៤គីឡូក្រាម ត្រូវបានធ្វើការដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមជ្ឍមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

វិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើឡើងក្រោមអធិបតីភាព លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាងដ៏ខ្ពងខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា លោកខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ស្នងការរាជធានីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពី រដ្ឋមន្ត្រី មន្ដ្រីពាក់ព័ន្ធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចូលរួមក្នុងពិធីនេះ ប្រមាណជាង៤០០០នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post