header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហាៈ ស្រឡាញ់គ្នារាប់ខែ ហើយរួមរស់ជាមួយគ្នាបានរាប់ភ្លេច ខាងប្រុសចង់ដោះដៃយករួចខ្លួន តែខាងស្រីមិនសុខចិត្តបោះបង់ខ្លួនប្រាណឲ្យទទេ ក៏សម្រេចចិត្តប្ដឹងឲ្យសមត្ថកិច្ចអូសកប្រុសព្រាននោះ មកទទួលខុសត្រូវ។

យោងតាមពាក្យបណ្ដឹងនារីរងគ្រោះ អាយុ១៦ឆ្នាំ ដែលសមត្ថកិច្ចសង្កាត់កំពង់ប្រណាកទទួលបានកាលពីថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ថា ជនសង្ស័យឈ្មោះ ថា រ៉ាវី ហៅយ៉ា ស្នាក់នៅបណ្តោះអាសន្នភូមិស្រះឈូក សង្កាត់កំពង់ប្រណាក បានរួមរស់ជាមួយនាងបានរាប់ភ្លេច តែជននេះមិនចង់ទទួលខុសត្រូវ ទើបនាងសម្រេចចិត្តប្ដឹងសមត្ថកិច្ចជួយរកយុត្តិធម៌។

នារីរងគ្រោះ បានបន្តថា កន្លងមក​ជនសង្ស័យ និងនាង ធ្លាប់មានទំនាក់ទំនងស្រលាញ់គ្នារយៈពេលប្រហែល៣ខែហើយ រហូតដល់ជនសង្ស័យលួងលោមនាង​រួមភេទបានសំរេចរហូតដល់ទៅ៣លើក លើកទ១ មិនបានចាំថ្ងៃ រួមភេទបាន២ដង មិនបានប្រើស្រោមអនាម័យ លើកទី២មិនបានចាំថ្ងៃរួមភេទបាន២ដង មិនបានប្រើស្រោមអនាម័យ និងលើកទី៣ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ រួមភេទបានចំនួន៦ដងក្នុងមួយយប់។

នារីរងគ្រោះបន្តទៀតថា ក្រោយពីរួមរស់ និងរួមភេទជាមួយគ្នាបានសម្រេចជាច្រើនលើក ប្រុសព្រានរូបនោះមិនចង់ទទួលខុសត្រូវ ហើយក៏រត់គេចបាត់ទៀត ទើបនាង​មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post