header ads

Sponsor

រិទ្ធី

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ដាស់តឿន​មន្ត្រី​គ្រប់លំ​ដាប់​ថ្នាក់​របស់ខ្លួនឱ្យ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥតលម្អៀងដើម្បី​សម្រេចបាន​ការបោះឆ្នោត​មួយប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ គ​.​ជ​.​ប​ លេខ០៣១ គ.ជ.ប/អគ្គ/ប្រ.ក.ព ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៨​។

សេចក្តីប្រកាសដែលបានដកស្រង់សម្តីរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែលបានថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោតនិងការបូកសរុបលទ្ធផលនៃការបោះឆ្នោត នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ បានតម្រូវឱ្យមន្រ្តីរបស់ខ្លួន​គ្រប់លំដាប់​ថ្នាក់ អនុវត្ត​ឲ្យ​បាន​នូវ​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង ដើម្បី​ធ្វើយ៉ាងណា​ជំរុញឱ្យ​ការបោះឆ្នោត មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

​តាមរយៈការបណ្តុះបណ្តាល លោក ទេព នីថា ​ជឿជាក់ថា​អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ដើម្បី​ជា​មូលដ្ឋានក្នុងការ​អនុវត្ត និង​បណ្ដុះបណ្ដាល​មន្ដ្រី​បោះឆ្នោត​ទាំងអស់ អាចអនុវត្ត​តួនាទី និង​ភារកិច្ចរបស់ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ មាន​គណនេយ្យភាព និង​ភាពម្ចាស់ការ​បាន​ទាំង​ទ្រឹស្ដីនិង​ការអនុវត្ត​​។

​អគ្គលេខាធិការរូបនេះ​ក៏បាន​អំពាវនាវឱ្យគ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​សហការ​តាម​តួនាទី​ជាមួយ គ​.​ជ​.​ប​។ ជាពិសេស​លោក ទេព នីថា ក៏បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ទាំងអស់ ទៅ​ចូលរួម​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ការបោះឆ្នោត​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។

​គួររំលឹថាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​នីតិកាល​ទី​៦នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន​គណបក្ស​នយោបាយចំនួន២០ ចូលរួម​ប្រកួតប្រជែង​ ហើយប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោតនេះ មាន​ជាង​៨.៣​លាន​នាក់​។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post