header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រុងប៉ោយប៉ែតៈ គ្រឿងញៀនជិត១មុឺនគ្រាប់ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក៥ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបបានពីយុវតីជនជាតិថៃម្នាក់ កាលពីវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យុវតីសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឈីរ៉ាត់ ឆៃស៊ែង អាយុ១៨ឆ្នាំ ជនជាតិថៃ។ ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន( wy) ចំនួន៦ពាន់គ្រាប់។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនយុវតីសង្ស័យខាងលើសួរនាំរួចមក សមត្ថកិច្ចបានបន្តទៅឆែកឆេរបន្ទប់កាស៊ីណូស្តារវេហ្គាស លេខ៦០៩ ដែលនាងស្នាក់នៅ និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់បន្ថែមទៀត ទី១.ឈ្នោះ លីម សាលិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ និងទី២.ឈ្មោះ បែន រាម៉ាត ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post