
កាលពីថ្ងៃត្រង់ ទី ០១ មិថុនា ឆ្នាំ ២០១៨ មានការផ្ទុះឡើងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវីដេអូមួយ រវាង មេ និងបុគ្គលិក ខណៈបុគ្គលិកបានលួចថតនូវវីដេអូ ហើយមានការតសម្ដី ឆ្លងឆ្លើយពីបុគ្គលិក រហូតឈានដល់ ការប្រើប្រាស់ពាក្យសម្ដីខ្លាំងពីមេ ទើបធ្វើឲ្យអ្នកលេងហ្វេសប៊ុក មានការស៊ែរ Likes និងបញ្ចេញមតិ យ៉ាងព្រោងព្រាត ។
រហូតមកដល់ល្ងាចថ្ងៃដដែរនេះ ទើបលេចចេញនូវវីដេអូ ថ្មីមួយទៀត ដោយមានការចូលរួមពី បុគ្គលិក និងមេ ខាងលើ ព្រមទាំងម្ដាយ របស់បុគ្គលិក ដោយក្នុងវីដេអូនេះ បុគ្គលិក និងម្ដាយ បានសុំទោសមេ ជាសាធារណៈ ដែលខ្លួនបានប្រព្រិត្តនូវកំហុសលួចថតវីដេអូនេះ ចំណែកឯមេ ក៍សម្រេចថាមិនមានការបញ្ចប់ការងារបុគ្គលិកទេ ដោយសម្រេចបញ្ចប់រឿងត្រឹមបុគ្គលិក ព្រមទទួួលកំហុស និងមានម្តាយមកសំពះយំសុំខ្ញុំ។
នេះជាការលើកឡើងពីមេ ៖ នេះជាការបញ្ចប់នៃរឿង ដែលខ្ញុំទទួលបាន😭😭 ឈឺចិត្តណាស់ តែធេីមិច បេីវាចឹង??? ពីណាអោយគាត់មានម្តាយ ហេីយមកសំពះយំសុំខ្ញុំ????


សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ ៖

