header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ មន្រ្តីនគរបាលស្រុកអូរជុំ ខេត្តរតនគិរីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯ​ជាស្រ្តីប្រពន្ធរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តបុកជាមួយម៉ូតូ ខណៈដែលមេឃកំពុងមានព្យុះភ្លៀងខ្លាំង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៦៖៣០នាទីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវក្រាលកៅស៊ូ វាលរំប្លង់ ស្ថិតនៅភូមិតងកាមាល ឃុំអូរជុំ ស្រុកអូរជំ ខេត្តរតនគិរី។

សមត្ថកិច្ច ស្រុកអូរជុំ បានឲ្យដឹងថា រថយន្តបង្ក​ម៉ាកកាមារីហើម សេរី៩៥ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2B-0362 បើកបរដោយឈ្មោះ ស្មៀន ថៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិគ្រឹង ទីលំនៅបច្ចុប្បន្នភូមិសាទុក ឃុំបូយ។ ចំណែកភាគីខាងម៉ូតូម៉ាកស៊ីរុស ពណ៌ខ្មៅ បើកបរដោយឈ្មោះ មាង ធន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង (ជាមន្រ្តី​នគរបាល មានឋានៈនាយរងការិយាល័យ) ស្លាប់ ឌុបប្រពន្ធឈ្មោះ ឡញ រេល អាយុ៤០ឆ្នាំ ជនជាតិទំពួន រងរបួសបាក់ជើង ត្រូវបាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ជនរងគ្រោះទាំងពីរ រស់នៅភូមិគោក ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តបង្ក យកមកឃុំ​បណ្តោះអាសន្ន នៅជំនាញអធិការដ្ឋានស្រុកអូរជុំ ក្រោមការសម្របសម្រួលពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។ ចំណែក​រថយន្ត និងម៉ូ​តូ យកមករក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកអូរជុំ រង់ចាំចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post