header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ យ៉ាងហោចណាស់ ក៏មានបុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងប្រុសស្រី២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈពួកគេជិះម៉ូតូលឿនបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០១៨​ ត្រង់ចំណុចមុខផ្សារតាខ្មៅថ្មី​ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនងគ្រោះ ដែលស្លាប់ឈ្មោះ ឈុន​ ឈឿន​ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិលៀក​ ឃុំគោកត្រប់​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​។

សាក្សីនៅកន្លែងកើតហេតុ និងឃើញហេតុការណ៍ ប្រាប់ឲ្យភ្នាក់ងារ CAM POST ដឹងថា នៅមុ​នពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1GM-0961 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងទាំងបញ្ច្រាសទិសដៅចរាចរណ៍។ ខណៈមកដល់ដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1X-5989 បើកបរដោយយុវជនម្នាក់ ឌុបយុវតីម្នាក់ទៀត ធ្វើដំណើរពីជើងទៅត្បូង​លាន់ដូចរន្ទះ បណ្តាលឲ្យបុរសជាអ្នកជិះម៉ូតូ ហុងដាឌ្រីម ឆ្នាំ២០១៦​ បោកក្បាលស្លាប់នៅកន្លែងកើតហេតុ។ ចំណែកភាគីម្ខាងទៀត រងរបួសធ្ងន់​ទាំងពីរនាក់។

​ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំតំណាងភាគីទាំងសងខាងដោះស្រាយគ្នាពេលក្រោយ​។ រីឯសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចស្វែងរកក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post