header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស២នាក់បងប្អូន បានជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងស្ថានភាពស្រវឹងស្រា បើកបរល្បឿនលឿនជ្រុលទៅបុកម៉ូតូរ៉ឺម៉កដឹកដូង កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យដួលអូសជាង២០ម៉ែត្រ រងរបួសទាំង២នាក់ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ មុខបញ្ជាការដ្ឋានកងវិស្វកម្ម ខាងត្បូងរង្វង់មូលចោមចៅ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BY-0116។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កម៉ាក សង់កូរ៉េ កញ្ចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកផ្លែដូង។

ប្រភពនៅកន្លែងឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉កបានជិះលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ពីជើងទៅត្បូង ហើយឆ្លងផ្លូវទៅកើតទើបតែបានពាក់កណ្តាលផ្លូវ ក៏ត្រូវម៉ូតូជនរងគ្រោះ២នាក់បងប្អូន ជិះក្នុងល្បឿនលឿនពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកកន្ទុយរ៉ឺម៉ក បណ្តាលឲ្យម៉ូតូដួលអូសជាង២០ម៉ែត្រ រងរបួសម្នាក់ ដាច់ម្រាមដៃហូរឈាមកក្លាក់ និងម្នាក់ទៀត សន្លប់វង្វេងបាត់ស្មារតី។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរ៉ឺម៉កដូងជួយចេញថ្លៃថ្នាំពេទ្យ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post