header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យនិស្សិត ឈប់សម្រាកចំនួន៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់និស្សិតក្នុងការចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា “ដើម្បីបង្កលក្ខណៈងាយស្រួលដល់ និស្សិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ដ្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ  សូមលោក លោកស្រី អនុញ្ញាតឲ្យនិស្សិតដែលកំពុងសិក្សានៅ តាមគ្រឹះស្ថានឧត្តម សិក្សារបស់ឯកឧត្តម លោកជំទាវ លោកលោកស្រី បានឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨”។

សូមរំលឹកថា ក្នុងពិធីប្រគល់សញ្ញាបត្រជូន ដល់និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យក្រសួងអប់រំប្រកាសថ្ងៃឈប់ សម្រាកចំនួន៣ថ្ងៃដល់និស្សិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post