header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ យុវវ័យដែលពេញចិត្តសមត្ថភាពសិល្បៈ និងទឹកដមសំឡេងពិសេសស្រីៗជាយុវតីស្តាយមិនស្ទើរទេ ដែលអាយឌលរបស់គេ នៅក្មេងកំពុងឡើងកូដ បែរជាប្រញាប់ចូលទៅកាន់ពាក្យថា"បេះដូងជាប់ទ្រុង" ដោយការភ្ជាប់ពាក្យឆាប់ពេល ក្រោយអុកឡុកសិល្បៈបានតែមួយប្រាវ។ យ៉ាងណាមិញ នី រតនា កាន់តែជឿជាក់មុតមាំខ្លាំងថា ហុងស៊ុយរវាងលោក និងភរិយាពិតជានាំសំណាងមានអ្នកគាំទ្របន្តទៀត ដោយមិនគិតរឿងមានគូគាប់ ។

នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី១ ដែលទើបច្រៀងល្បីបាន១បទ គឺបទ “មហាឈឺ” នោះ បានភ្ជាប់ពាក្យជាមួយកូនស្រីអ្នកជំនួញខាងលក់ផលិតផលគ្រឿងសម្អាង នាង ហេង សុវណ្ណភក្តិណា ដែលជាកូនស្រីរបស់លោក ហេង សុវណ្ណ ម្ចាស់ក្រុមហ៊ុនមង្គលសុវណ្ណ។ នី រតនា គ្រោងនាំកំពូលស្នេហ៍ចូលរោងការនៅឆ្នាំ២០១៨នេះ តែរូបគេនៅបន្តអាជីពចម្រៀងទៅមុខទៀត ដោយគ្មានការដកថយឡើយ ។

នី រតនា បានសង់ផ្ទះឲ្យម្តាយរបស់គេនៅស្រុកកំណើត ចំណាយប្រាក់អស់ជាង៣ម៉ឺនដុល្លារ និងបានទិញបន្ទប់ខុនដូ១កន្លែង នៅក្បែរវិទ្យាល័យឥន្ទ្រទេវី តម្លៃជាង៣ម៉ឺនដុល្លារ ដោយបង់រំលស់ជារៀងរាល់ខែទៀតផង។ នី រតនា មុនពេលលាភាពនៅលីវនេះ រូបគេបានដឹកដៃស្រីស្រស់ក្រោមដំបូលផលិតកម្មតែមួយ នាងវី ឌីណែត ថតសម្តែងរឿងភាគរបស់ហង្សមាស រឿង “រាជបុត្រកង្កែប” ផងដែរ ខណៈដែលការដែលរតនា ភ្ជាប់ពាក្យជាមួយនាង ភក្តិណា នេះ ដើម្បីលាងជម្រះរឿងដែលគេសង្ស័យថា លោក ម៉ាប់ មានស្នេហាជាមួយនាង ឌីណែត ផងដែរ ។

លោក នី រតនា បានបញ្ជក់ថា លោលនៅតែជឿថា បងប្អូនទស្សនិកជននៅតែបន្តការពេញចិត្តសមត្ថភាពទេពកោសល្យរបស់លោកជាបន្ត ហើយនិងព្យាយាមដុះខាត់សមត្ថភាពឲ្យល្អដូចជាក្បាច់រាំ ធ្វើបែបណាឲ្យត្រូវចិត្តអ្នកស្រឡាញ់លោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post