header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ត្រូវបានសាលាឧទ្ធរណ៍សម្រេចមិន​ឲ្យនៅក្រៅឃុំជាថ្មី។ ការសម្រេចរបស់​សាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីបានបញ្ចប់ការបើក​សវនាការជំនុំជម្រះបណ្ដឹង​ការសុំនៅក្រៅឃុំ​របស់លោក កឹម សុខា នៅម៉ោង៩៖៥៥ព្រឹកថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០១៨​នេះ​ ដោយគ្មានវត្តមានលោក កឹម សុខា ឡើយ​។

សវនាការនេះ​ តាមនីតីវិធី​ គឺតម្រូវឲ្យ​នាំយក កឹម សុខា​ មក​ចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះ។

សូមបញ្ជាក់ថា នៅម៉ោង៨ព្រឹកថ្ងៃអង្គារ៍ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ សាលាឧទ្ធរណ៍​ បាន​បន្ត​បើកសវនាការលើសំណុំរឿសុំនៅក្រៅឃុំរបស់ឈ្មោះ កឹម សុខា។

ក្នុងសវនាការនេះ ​គេសង្កេតឃើញមាន​ប្រជាពលរដ្ឋអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ មកគាំទ្រប្រមាណ ២០នាក់ ក្នុងនោះព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មកោ ក៏មកចូលរួមដែរ។

សូមរំលឹកថា លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកងកម្លាំងនគរបាលរបស់រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួន កាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា បានប្រព្រឹត្ត «អំពើក្បត់ជាតិ»។ សព្វថ្ងៃ លោកត្រូវបាននាំទៅសួរចម្លើយនៅមណ្ឌលអប់រំកែប្រែទី៣ (ម៣) ឬពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post