header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បន្ទាប់ពីរូបរបស់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ៣នាក់ តម្រេតខ្លួនសម្រាន្តលង់លក់ នៅក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ។

តែនៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៨នេះ បើតាមឲ្យដឹងថាព័ត៍មានពិតប្រាដបានបកស្រាយតាមរយៈ ផេគដែលមានឈ្មោះថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

«មន្រ្តីទាំង ៣រូបនេះ ក៏ដូចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដ៏ទៃទៀតក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពាររហូតដល់ម៉ោង១រំលងអធ្រាត្រហើយដល់ម៉ោង២បានចេញដំណើរទៅចូលរួមកម្មវិធីហេតុនេះហើយបានជា ទំរេតខ្លួនបន្តិចមែន តែការទំរេតខ្លួនរបស់គាត់នេះគឺនៅមុនពេលកម្មវិធីចាប់ផ្តើម បានន័យថាគឺពេលរងចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្តេច ថ្លែងសន្ទរកថានោះទេ នៅពេលដែលសម្តេចអញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្ត លុងលក់ក្នុងដំណេកដូចក្នុងរូបភាពបង្ហោះតាមបណ្តាញសង្គមFacebook ឡើយ»។

ប្រភពដដែលបន្តថា «ដូចនេះសូមបងប្អូនសាធារណជន និងបណ្តាញសង្គម Facebook ទាំងអស់មេត្តាជួយ​កែតម្រូវអត្ថបទ និងការបរិយាយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសបុគ្គលក៏ដូចជាសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិទាំងមូលផងដែរ ។ ខ្ញុំសង្ឃឹមនិងជឿជាក់ថា បងប្អូនសាធារណមតិ និង បងប្អូនបណ្តាញសង្គម Facebook ទាំងអស់ពិតជាយល់ និងផ្តល់នូវកិត្តិយសសេចក្តីថ្លៃថ្នូរជូនដល់ពួកគាត់វិញឱ្យបានសក្តិសមតាមស្នាដៃដែលគាត់បានលះបង់តស៊ូការពារថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមកនេះ»។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post