header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីស្រស់ស្អាតជនជាតិចិន ២នាក់ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូប រួចរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ កាលពីម៉ោង១០យប់​ ថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០១៨ កើតឡើងតាមបណ្ដោយផ្លូវលេខ១៧៨ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុដែរជាអ្នកបកប្រែ បានឲ្យដឹងថាជនសង្ស័យម្នាក់បានជិះម៉ូតូមិនចាំម៉ាក១គ្រឿងធ្វើសកម្មភាពឆក់កាបូបនារីស្រស់ស្អតដែរជាជនជាតិចិន ២ នាក់បានសម្រេចនៅក្នុងកាបូបនោះគឺមានទូរស័ព្ទមួយគ្រឿងលុយ ជាង១០០ ដុល្លាររួមទាំងប៉ាស្ព័រ ចំនួន១ និងវត្ថុមានតម្លៃមួយចំនួនទៀត។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់ធ្វើការនាំនារីជនជាតិចិនខាងលើធ្វើការទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលជ័យជំនះដើម្បីឲ្យកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងរកមុខសញ្ញាយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post