header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបករណីលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើពពោះជំនួស ដោយ​ឃាត់ខ្លួននារីរងគ្រោះចំនួន៣៣នាក់ និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុងនោះប្រុសម្នាក់ជនជាតិចិន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨  ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

មន្រ្តី​នគរបាល បានឲ្យ​ដឹងថា ក្នុងប្រតិបត្តិការផ្ទះទី១ ផ្ទះផ្ទះលេខ២A ផ្លូវ៣៤៨ ឃាត់ខ្លួនមនុស្សបានចំនួន២៥នាក់ ប្រុស២នាក់ បុរសម្នាក់ ឈ្មោះ LlU QlANG ភេទប្រុស អាយុ៤៩ឆ្នាំ (ជនជាតិចិន) និងរថយន្ត១គ្រឿងម៉ាក់ស្តារិច ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A -៦៨៨៣ ម៉ូតូហុងដា today ពណ៌ខ្មៅ១គ្រឿង និងផ្ទះទី២ ផ្ទះលេខ៩A ផ្លូវ៣៤៨ ឃាត់ខ្លួនបានមនុស្សចំនួន១៨នាក់ រួមទាំងក្មេង២នាក់ និងរថយន្ត១គ្រឿងម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២C-៨៨៦៣ ព្រម​ទាំងដកហូតឯកសារមួយចំនួន រួមមាន ៖ លិខិតឆ្លងដែនមួយចំនួន និងឯកសារពាក់ព័ន្ធ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានឲ្យ​ដឹងថា ដោយខ្លួនរាល់ថ្ងៃធ្វើការនៅរោចក្រ បន្ទាប់មកក៏មានមិត្តភក្តិបបួល ដោយនិយាយថា បានលុយច្រើន រហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅ ក៏យល់ព្រម ពេលនោះមិត្តភក្តិក៏បានឲ្យ​ម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញតែម្ដង។នារីរងគ្រោះ បានបន្តឲ្យ​ដឹងទៀតថា ពេលរូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីរពេទ្យ ដើម្បីបាញ់មេជីវិតចូលដោយបានឈ្នួលក្នុងតម្លៃ ពពោះកូន១បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឲ្យ​ចំនួន៥០០ដុល្លារ ខែបន្ទាប់៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។

ក្រោយពេលចប់ប្រតិបត្តិការ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៤៥នាក់ (ក្មេង២នាក់) ប្រុស២នាក់ (ប្រុសជនជាតិចិនម្នាក់) ក្នុងនោះស្រ្តីដែរមានផ្ទៃពោះ មានចំនួន៣៣នាក់។ សូមបញ្ជាក់ផងដែរ ចំណែកមនុស្សផ្សេងទៀត ដែលមិនពាក់ព័ន្ធ ត្រូវនគរបាលអោយត្រឡប់ទៅវិញ។

បច្ចុប្បន្នស្រ្តីពពោះជំនួសចំនួន៣៣នាក់ ត្រូវបានបញ្ជួនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនសង្ស័យទាំង៥នាក់ប្រុសស្រីរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្ដោះអាសន្ន នៅការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post