header ads

Sponsor

រិទ្ធី

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នេះ គឺជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ គម្រប់៨២យាងចូល៨៣ព្រះវស្សា។ ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី បានផ្ញើសារលិខិតថ្វាយព្រះពរ​ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ។

លិខិតថ្វាយព្រះពរ សូមក្រាបបង្គំទួលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររជាមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល មានខ្លឹមថា៖ សូមសម្តេចម៉ែជាអម្ចាស់ជីវិត ស្តេចទ្រង់ព្រះប្រកដោយព្រះរាជសុភាពល្អ ពេញបរិបូណ៌ ព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចទ្រង់គង់ប្រថាប់ជាម្លប់ដល់ជនរួមជាតិជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ ជ្រកកោនត្រជាក់ក្សេមក្សាន្ត ជានិច្ចនិរន្តរ៍រៀងទៅ។

នេះជាសារលិខិតថ្វាយសម្តេចព្រះមហាក្សត្រី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post