header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ពលរដ្ឋប្រទះឃើញបុរសជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានគេដេកស្លាប់ក្នុងថ្លុកឈាម កាលវេលាម៉ោង២និង៣០នាទី​ទៀប​ភ្លឺ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សាររាត្រី​ ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ​ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានអោយដឹងថាមានករណី​ ឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានវាយសម្លាប់​  ឈ្មោះ ខាសេន​ ស៊ិនគា​សេង(CARSEN TION KAI SENG) អាយុ៦៣ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ​ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះឆ្លងចូលមកកម្ពុជាតាមច្រកទ្វាអន្តរជាតិបាវិតម៉ុកបាយ តាំង ពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៨មកម្លេះ។ ចំពោះករណីនេះសមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយពី ទទួលបានព័ត៌មានថាមានមនុស្សស្លាប់នៅផ្សារាត្រីក្រុងបាវិតភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានមកដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសាសពឃើញថាមានដាច់ក្បាលខាងក្រោយ១០x៦ CMនិងភ្នែកខាងឆ្វេងជាំ៦x៣CMក្រោយពីពិនិត្យលើខ្លួនសាកសពរួចសមត្ថកិច្ចនិងគ្រួពេទ្យបានសន្និដ្ឋានថាករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន។

បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក្ខនៅវត្តពោធិថ្មី(ហៅវត្តបាវិត)រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ។ រីឯជនល្មើសសមត្ថកិច្ចយើងកំពុងធ្វើស្រាវជ្រាវរកចាប់មុខសញ្ញាយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post