header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ភរិយាបណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស ជាមួយកូនៗនោះ បានកំពុងទន្ទឹងរងចាំពន្លឺយុត្តិធម៌ពីបក្សប្រឆាំង ទៅលើឃាតកម្មលើប្ដីលោកស្រី ដោយឃាតករបាញ់សម្លាប់ នៅក្នុងម៉ាត ហ្គារាសសាំងកាលតិច ស្ដុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្លាប់យ៉ាងអនោចអធម ហាក់ឆ្ងាយដូចជើងមេឃ។ លោកស្រីបានបន្តថា ពន្លឺយុត្តិធម៌និងលេចរូបរាងឡើង នៅពេលមានវត្តមានបក្សប្រឆាំងធំ ជាងគេនៅក្នុងប្រទេសកម្ពុជា បានចូលរួមប្រគួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ខាងមុខនេះ។

ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បាននិយាយចំអកឲ្យថាក្ដីសង្ឃឹមរបស់លោកស្រីគឺមានពន្លឺនោះទេ។ លោក សុខ ឥសាន្ត បានធ្វើការនិយាយតាម Telegram បានបន្តថា «ក្តីសង្ឃឹមរបស់អ្នកស្រី ប៊ូ រចនា នៅតែអត់សង្ឃឹមដដែល ដោយសារពឹងផ្អែកទៅលើវត្តមានអតីតៈបក្សប្រឆាំង ដែលមិន អាចមានវត្តមានទាល់តែសោះ ។ ការពឹងផ្អែក ប្ញទន្ទឹងរង់ចាំរបស់ដែលបានងាប់ទៅហើយនោះវា ពិតជាមិនអាចឃើញពន្លឺសោះឡើយ» ។ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ការទន្ទឹងរង់ចាំរបស់អ្នកស្រី ប៊ូ រចនា គឺជាការរង់ចាំជើងមេឃមកដល់អញ្ចឹង ដូច្នោះសូមអ្នកស្រី រង់ចាំតទៅទៀតតាមការគួរ តាម ប្រាថ្នាបន្តទៀតចុះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post