header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនញៀនថ្នាំជនវៀតណាម ដែលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ បានសម្រេច ហើយសម្លាប់ចោល ញាត់ចូលពាងបង្កឲ្យមានការភ្ញាក់ផ្អើលនៅខណ្ឌឬស្សីកែវ ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការ កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមច្បាប់ ។

ជនដៃដល់សាហាវយង់ឃ្នងរូបនេះឈ្មោះ ង្វៀង យាំងយី ហៅ អាដំឡូង អាយុ៣៣ឆ្នាំ មុខរបរ លក់ដំឡូង បានត្រូវលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរពាក់ព័ន្ធនិងបទឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តលើក្មេងស្រី ដែលមានអាយុត្រឹម៤ឆ្នាំប៉ុណ្ណោះ ។

ក្មេងស្រីរងគ្រោះ ឈ្មោះ ខ ស ច អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះ ខា ហូល អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ ចាន់ ធីជី ហៅម៉ា ចាយ អាយុ២៦ឆ្នាំ ហើយក្មេងស្រីរងគ្រោះ ជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ស្រី៣នាក់ ប្រុសម្នាក់ ។

កាលពីវេលាម៉ោង៧៖២៥យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះបានរត់លេងងូតទឹកភ្លៀង ហើយត្រូវបានជនសង្ស័យលួងលោមនាំយកទៅចំណុចផ្ទះចាស់ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ ក្នុងក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រួចចាប់ស្ទាបអង្អៀលស្ទាបប្រដាប់ភេទ ហើយចាប់រំលោភ ដោយយកដៃខ្ទប់មាត់ជាប់ ធ្វើឲ្យជនរងគ្រោះថប់ដង្ហើមរហូតដល់ស្លាប់ ហើយបានយកក្មេងស្រីរងគ្រោះញាត់ចូលពាងក្នុងបន្ទប់ទឹកក្នុងផ្ទះខាងលើ រួចហើយជនសង្ស័យលូនចេញតាមបង្អួច ទៅសម្ងំនៅមាត់ទន្លេ រហូតដល់កើតមានភ្ញាក់ផ្អើលទើបសមត្ថកិច្ចចាប់ខ្លួនបាន ។

ចំណែកឪពុកម្តាយក្មេងស្រី ដោយបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨៖៣០យប់ ថ្ងៃដដែល ក្រុមគ្រួសារបានចែកគ្នាដើរតាមស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹកក្នុងសភាពអាក្រាតកាយ មានហូរឈាមផង មិនអស់ចិត្ត អាណិតកូនស្រីព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែកសម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះបានស្លាប់ហើយ ទាំងក្រុមគ្រួសារស្លុតចិត្តទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានស្វែងរកប្រទះឃើញជនសង្ស័យនៅមាត់ទន្លេ ទើបចាប់បាននាំទៅធ្វើការសាកសួរតែម្ដង ។

ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពទាំងអស់ នូវសកម្មភាពដែលខ្លួនបានប្រព្រឹត្តលើក្មេងស្រីរងគ្រោះ ។

ខាងលើនេះ គឺជាបទឧក្រិដ្ឋមួយដែលជនល្មើសប្រព្រឹត្តលើក្មេងស្រីជាអនីតិជន ដែលមានអាយុត្រឹម៤ឆ្នាំប៉ុណ្ណោះ ដោយការញៀនថ្នាំខ្លាំងពេក ដូច្នេះអ្នកអាណាព្យាបាល ឪពុកម្ដាយទាំងឡាយគួរតែមានការប្រុងប្រយ័ត្ន ចំពោះកូនប្រុសស្រីតូចៗ មិត្រូវបណ្ដោយឲ្យដើរចេញខាងក្រៅផ្ទះផុតពីក្រសែភ្នែករបស់ខ្លួនទេ ។ ថ្នាំញៀនអុកឡុកតាំងពីទីក្រុងរហូតដល់ជនបទគ្រប់ច្រកល្ហកគួរឲ្យកត់សម្គាល់ ហើយវាជាប្រភពនៃបទឧក្រិដ្ឋកម្មផ្សេងៗ ដែលធ្វើឲ្យភ័យខ្លាចបំផុតក្នុងសង្គមយើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post