header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នៅ​វេលាម៉ោង១៖៣០នាទី​ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ២០១៨​​ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិ​ន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីទទួលការងារព្រហ្មទណ្ឌ​ ស្រាវជ្រាវអញ្ជើញប្រធានរដ្ឋបាល​ និងបុគ្គលិក​ មកធ្វើការផ្សះផ្សារ​ និងអប់រំណែនាំ​ឲ្យ​យល់ពីកំហុសរបស់ខ្លួនទាំងពីរនាក់​ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គង។

ការកោះហាវប្រធានរដ្ឋបាល កាស៊ីណូ​ Queenco នេះ បន្ទាប់ពីលោកស្នងការ បានមើលឃើញវីដេអូ​ ការរិះគន់យ៉ាងកក្រើក​នៅលើ Facebook ដែលប្រធានគណនី​ កាស៊ីណូ​ នៅក្រុង​កំពង់សោម​ ជេរម្ដាយ បុគ្គលិក ដោយពាក្យអសុរស​ ហើយប្រធានគណនី​ ឈ្មោះ​ ខេន​ ដារិន​ បានសុំទោសដល់កងកម្លាំងសមត្ថកិច្ច និងម្ដាយយុវជនជាបុគ្គលិក ព្រមទាំងធ្វើកិច្ចសន្យាផងដែរ ៕

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post