header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ តារាសម្តែងធ្លាប់គ្រងតំណែងរាជនីសម្រស់ កាលពីជាង១០ឆ្នាំមុន ឡាយ លក្ខិណា បានវិលមកសម្តែងឡើងវិញភ្លាម មានទីផ្សារស្រឺតៗ ។ ស្នាដៃភាពយន្តមួយចំនួន នាងបានគ្រងឡើងវិញហើយមាន១រឿង ដែលធ្វើឲ្យលក្ខិណាពិ បាកទម្លាយចំណងជើងហើយសឹងតែស្មានមិនដល់រហូតបើភ្លាត់សងគេរាប់ម៉ឺនដុល្លារឯណោះ ។

ឡាយ លក្ខិណា ដែលធ្លាប់តែភ្នែកនៅកញ្ចឹងក ពេលត្រូវអ្នកកាសែតចោមរោមសួររឿងថតភាពយន្តឲ្យប៉ុស្តិ៍ហង្សមាស ហើយអ្នកនាងត្រូវបានផលិតកម្មនេះ ដាក់គំនាបសូម្បីតែចំណងជើង ក៏មិនឲ្យប្រាប់នោះ ពេលនេះ អ្នកនាង លក្ខិណា ធូរទ្រូងវិញហើយ ព្រោះរឿងដែលអាថ៌កំបាំងជាងគេនោះ ត្រូវបានប៉ុស្តិ៍ហង្សមាស ចេញជា Trailer ឃោសនាហើយ គឺរឿង “ផ្កាថ្ម” ដែលមាននាង មាន សូនីតា និងលោក ណា ខុន ជាតួឯក ចំណែកនាង ឌុច សុភា និង ឡាយ លក្ខិណា គឺជាតួម្តាយ ។

អ្នកនាង ឡាយ លក្ខិណា ថា បើហ៊ានតែនិយាយពីចំណងជើង ឬសាច់រឿងប្រាប់អ្នកកាសែតនោះ នឹងត្រូវក្រុមហ៊ុនផាកទឹកប្រាក់ចំនួនម្នាក់ៗ ៣ម៉ឺនដុល្លារអាមេរិក។ ការព្រមានបែបនេះ មិនថាតែតារាថ្មីៗ ដែលសម្តែងក្នុងរឿងនេះទេ តែសូម្បីតែតារាជើងចាស់ដូចអ្នកនាង ឡាយ លក្ខិណា ក៏ញាក់សាច់ទទ្រើតៗដែរ ហើយអ្នកនាងព្យាយាមគេចចេញពីអ្នកសារព័ត៌មាន ព្រោះខ្លាចថ្លោះធ្លោយមាត់ប្រាប់ទៅអ្នកកាសែតទៅ នាំតែអស់លុយ៣ម៉ឺនដុល្លារទទេរ ទើបសុខចិត្តរហូតទាល់តែរឿង១នេះ បង្ហោះជា Trailer ហើយទើបអ្នកសម្តែងទាំងអស់ក្នុងរឿងនេះ បានធូរស្បើយទាំងអស់គ្នា ព្រោះថា ការដែលពួកគេមិនប្រាប់អ្នកកាសែត ពីឈុតឆាកសម្តែងរឿងនេះ ហាក់ដូចជាបានចំណេញក្នុងម្នាក់ៗ ៣ម៉ឺនដុល្លារ ពីការពិន័យនោះអ៊ីចឹង ។

អ្នកនាងថា ពេលនេះលែងបារម្ភហើយក៏រំពឹងថា ក្រោយពេលចេញបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ មានការគាំទ្រពេញលេញ ដូចដំណាក់កាលនាងនៅវ័យក្មេង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post