header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កូឡាឡំាពួរៈ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះថា ទូរស័ព្ទដៃចល័តមួយគ្រឿង បានផ្ទុះឡើង ដែលនាំឲ្យលោក Nazrin Hassan នាយកប្រតិបត្តិក្រុមហ៊ុន Cradle Fund Sdn Bhd ដែលមានវ័យ៤៥ឆ្នាំ នៅក្នុងប្រទេសម៉ាឡេស៊ី ស្លាប់បាត់បង់ជីវិត។ នេះបើតាមសេចក្តីប្រកាសមួយបានឲ្យដឹងដោយក្រុមហ៊ុនកាលពីថ្ងៃសុក្រ។

ក្រុមហ៊ុនបានបញ្ជាក់ថា របាយការណ៍ក្រោយពិនិត្យសាកសព ដែលបង្ហាញអំពីមូលហេតុនៃការស្លាប់ គឺកាលពីថ្ងៃព្រហស្បតិ៍ មានភាពស្មុគស្មាញពីការផ្ទុះបង្កឲ្យរបួស នៅពេលសាកថ្មទូរស័ព្ទរបស់អ្នកដែលនៅជិតរូបគាត់។

សារមួយចេញពីក្រុមគ្រួសារ បានបង្ហាញឲ្យដឹងនៅលើបណ្តាញសង្គម ដែលបានដកស្រង់សម្តីរបស់បងប្រុសថ្លៃរបស់លោក Nazrin ដែលបានអះអាងថា មានចំណុចខ្លះ ដែលទូរស័ព្ទឡើងកំដៅខ្លាំង និងបានផ្ទុះឡើងតែម្តង បណ្តាលរលាកផ្នែកខាងក្រោយនៃក្បាលរបស់លោក Nazrin និងបណ្តាលឲ្យគាត់បាត់បង់ជីវិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post