header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

នៅរសៀលម៉ោង ០២ និង០០នាទី ថ្ងៃនេះ សម្តេចក្រុមព្រះ និងអ្នកម្នាង នឹងត្រូវយាងតាមឧទ្ធម្ភាចក្រ ពីខេត្តព្រះសីហនុ មកមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ រាជធានីភ្នំពេញ ដើម្បីឱ្យគ្រូពេទ្យអ្នកជំនាញឆ្លុះមើលឱ្យច្បាស់ពីព្រះសុខភាព ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ នាម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ។

បើតាមមន្រ្តីគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលកំពុងតែនៅខេត្តព្រះសីហនុ បានថ្លែងថា រហូតមកដល់ពេលនេះ សម្ដេចក្រុមព្រះបានដឹងព្រះកាយវិញហើយក៍ប៉ុន្តែទ្រង់នៅមានសភាពធ្ងន់ធ្ងរ ដោយឡែក អ្នកម្នាង អ៊ុក ផល្លា នៅមិនទាន់ដឹងខ្លួននៅឡើយទេ ពោលគឺស្ថិតនៅក្នុងសភាពធ្ងន់ធ្ងដដែល ។

គួរជម្រាបថា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ីនប៊ិច ព្រះអង្គយាងជួបសំណេះសំណាលសមាជិកគណបក្សនៅខេត្តកំពត និងខេត្តកែប។ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនេះ ព្រះអង្គមានបំណងយាងបន្តដំណើរទៅជួបសំណេះសំណាលជាមួយសមាជិកបក្សនៅខេត្តព្រះសីហនុបន្តទៀត ប៉ុន្តែបែរជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្ដង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post