header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ម៉ៅ ច័ន្ទដារ៉ា បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៦ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ មានជាង៩លាន៨សែន អត្តសញ្ញាណប័ណ្ណ ។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដោយមានគណបក្សនយោបាយ២០ ចូលរួមប្រកួតប្រជែង ។

ក្រោយបញ្ចប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមណ្ឌលផ្តល់សេវាប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ លោក ម៉ៅ ច័ន្ទដារ៉ា ថា “ជម្រាបជូនថា មកដល់ពេលនេះ យើងបានផ្ដល់អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យប្រជាពលរដ្ឋ យកទៅបោះឆ្នោត មានចំនួន៩លាន៨សែនហើយ ទូទាំងប្រទេស គិតពីអាយុ១៥ឆ្នាំឡើងទៅ ក៏ប៉ុន្តែចន្លោះហ្នឹង យើងគិតថា៣០ម៉ឺនទេ អ្នកដែលមានអាយុ១៥ឆ្នាំ មកដល់១៨។ អីចឹងបានន័យថា ឥឡូវនេះ ប្រហែលជា៩លានកន្លះ ដែលប្រជាជនអាយុក្រោម១៨ឆ្នាំ គាត់មានអត្តសញ្ញាណប័ណ្ណ កាន់សម្រាប់ទៅបោះឆ្នោត” ។

លោកបន្ដថា ពលរដ្ឋទូទាំងប្រទេស អាចមកធ្វើអត្តសញ្ញាណប័ណ្ណ នៅផ្សារទំនើបអ៊ីអនម៉ល២ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅជាន់ទី២បាន ប៉ុន្តែត្រូវមានការបញ្ជាក់ទីលំនៅពីភូមិ ឃុំ-សង្កាត់ ដែលបានរស់នៅកន្លងមកសិនថា បានផ្លាស់ប្ដូរមករស់នៅភ្នំពេញ ទើបអាចមានសិទ្ធិធ្វើអត្តសញ្ញាណប័ណ្ណ នៅផ្សារទំនើបអ៊ីអន់ម៉ល២បាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post