header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ: ស្ថានីយ៍ប្រេងឥន្ទៈមួយកន្លែង នៅកណ្តាលក្រុងភ្នំពេញ ដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទាយអាវុធហត្ថខណ្ឌទួលគោក ពេលនេះសាងសង់ជិតរួចរាល់ បើទោះជាទីតាំងនេះធ្លាប់ពលរដ្ឋតវ៉ាជំទាស់ក៏ដោយ។

ស្ថានីយ៍ប្រេងដែលទើបនឹងសាងសង់នោះ ស្ថិតនៅតាមបណ្តោយផ្លូវទេពផន (១៨២) សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយទីតាំងនេះត្រូវបានអភិបាលខណ្ឌគោក លោក ឯក ឃុនដឿន អះអាងថា មានច្បាប់ត្រឹមត្រូវ។

អភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿន នៅព្រឹកថ្ងៃពុធនេះ បានប្រាប់ថា ទីតាំងស្ថានីយ៍ប្រេងឥន្ទ:នេះគឺមានច្បាប់ត្រឹមត្រូវចេញដោយក្រសួងដែនដី។

បើតាម លោក ឯក ឃុនដឿន “ បើមិនមានច្បាប់ យើងមិនហ៊ានអនុញាតិទេ .......សូមធានាថា ខណ្ឌទួលគោកមិនអនុញាតិឱ្យអ្នកខុសច្បាប់រកស៊ីឡើយ.....យើងមិននិយាយខណ្ឌគេផ្សេងទេ”។

យោងតាមការលើកឡើងពីពលរដ្ឋបានឱ្យដឹងថា ការ សាងសង់ស្ថានីយ៍ប្រេងសាំងនៅក្នុងខណ្ឌទួលគោក កណ្តាលក្រុងភ្នំពេញនេះ គឺប្រឈមហានិភ័យសម្រាប់ពលរដ្ឋ ពិសេសគឺបញ្ហាអគ្គិភ័យ ហើយទីតាំងទាំងនេះកន្លងមកក៏ធ្លាប់មានពលរដ្ឋប្តឹងតវ៉ា ជំទាស់ផងដែរ បន្ទាប់មកក៏ មានការសម្របសម្រួលបញ្ចប់ទៅវិញ។

បើតាមមន្រ្តីសាលារាជធានីភ្នំពេញម្នាក់បានបង្ហើបថា ការសាងសង់ស្ថានីយ៍ប្រេងសាំងកណ្តាលក្រុងនេះ កន្លងមកមិនត្រូវបានអនុញាតិឱ្យសាងសង់ឡើយ ក្នុងនោះ មានខណ្ឌដូនពេញ ៧មករា ចំកាមន និងខណ្ឌទួលគោក។ ការដែលហាមមិនឱ្យសាងសង់នេះ ដោយយល់ថា ប៉ះពាល់បញ្ហាហានិភ័យសម្រាប់ពលរដ្ឋ ប៉ុន្តែការហាមនេះក៏ត្រូវបានលុបចោលវិញ បន្ទាប់ពីផ្លាស់ប្តូរអភិបាលក្រុង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post