header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត LEXUS GX-470 ប្រហែលជាម្ចាស់សល់ចំហាយពីយប់ បានរេចង្កូតធ្លាក់ប្រឡាយទឹក ទាំងកម្រោល កាលពីម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺអ្នករួមដំណើរ ជាមួយគឺលោក មាស សារិទ្ធ បែរបានប្រើពាក្យមិនសមរម្យជាច្រើន មកលើអ្នកសារព័ត៌មានទៅវិញ។

រថយន្តដែលបើកធ្លាក់ទឹកទាំងព្រឹកនោះជា LEXUS GX-470 ពណ៌កាកអំពៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2902 ហើយបុរសចំណាស់ដែលជាអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះឡើយ។ ចំណែកបុរសម្នាក់អ្នករួមដំណើរ អះអាងថាខ្លួនឈ្មោះមាស សារិទ្ធ គឺជាកូនប្រុស លោកមាស សារ៉ាន់។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគួរសមដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូត ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងកម្រោលតែម្ដង។ ខណៈនោះមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ ហើយរហូតដល់ម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែលទើបម្ចាស់យករថយន្តស្ទូចទៅស្ទូចរថយន្តនេះចេញពីទឹក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post