header ads

Sponsor

រិទ្ធី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញកាត់ឬសសីមាសម្ពោធសមិទ្ធផល និងស្រោចស្រព ព្រះសុគន្ធវារី ប្រគេនព្រះសង្ឈ នៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ បើតាមគម្រោងក្នុងពិធីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ក៏ចូលរួមជាអធិបតីជាមួយសម្តេច ហ៊ុន សែន ដែរ ប៉ុន្តែលោកជំទាវ អវត្តមានដោយសារជំងឺ។

សម្តេច ហ៊ុន សែន បាន​ថ្លែង​ថា​ ភរិយាសម្តេចគឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ដែល​នឹង​គ្រោង​មក​ជាមួយ​លោក​ក្នុង​ពិធីនេះ​បាន​ផ្លាស់ប្តូរវិញ​ដោយ​សារ​បញ្ហា​សុខភាព​ ទើប​មិន​អាចឱ្យលោកជំទាវ​ចេញ​មក​ជា​មួយសម្តេច។

សម្តេច ហ៊ុន សែន បាបញ្ជាក់ថា មិន​ជា​ធ្ងន់​ទេ គាត់​នៅ​តែ​ដួស​បាយ​ឱ្យ​ខ្ញុំ​ករុណា​ខ្ញុំ​ទទួល​ទាន​បាន​ហ្នឹង ក៏​ប៉ុន្តែ​វា​ជាធម្មតាទេមាន​ជំងឺ​នេះ មាន​ជំងឺ​នោះ បាន​ជា​ខ្ញុំ​ករុណា​ខ្ញុំ​មិន​សូវបានដើរ​ជា​មួយ​ប្រពន្ធ​ទេ​ឥឡូវ​នេះ។

សម្តេចតេជោ ថ្លែងបន្តទៀតថា៖ គាប់​ជួន​ថ្ងៃ​នេះ​ត្រូវ​មក​ណា សម្លៀក​បំពាក់​គ្រោង​មក​អស់​ទៅ​ហើយ។ តែ​គាត់​មាន​បញ្ហា មិន​ដឹង​គាត់​ទទួល​ទានអីបាន​ទៅ​ជា​អ៊ីចឹងទៅ អ៊ីចឹង​ទេ​បានជាសុំ​អភ័យ​ទោស​ផង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post