header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មុននេះបន្តិច យប់ថ្ងៃទី ០១ មិថុនា ឆ្នាំ ២០១៨ នេះ  លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស  ប្រធានគណបក្សខ្មែរក្រោក មានការប្រតិកម្មនឹងច្បាប់អនុម័ត្តច្បាប់សញ្ជាតិថ្មីក្រោយសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ ម្សិលមិញត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ក្នុងនោះលោកបានថ្លែងថា៖

ចប់ហេីយ ! បន្តិចទៀត ចិនយួន នឹងក្លាយជាខ្មែរហេីយ ក្រោយរដ្ឋសភាអនុម័ត្តច្បាប់សញ្ជាតិថ្មី , ដែលជាយុទ្ធសាស្ត្រលុបបំបាត់ចោលជនអន្តោប្រវេសន៍រសនៅខុសច្បាប់បង្វែរជាអោយរស់នៅស្របច្បាប់វិញម្ដង ។😡

ខ្ញុំសូមសម្ដែងការខកចិត្តចំពោះ រដ្ឋសភាជាតិ ដែលមានតំណាងរាស្ត្រ ១១១រូបលេីកដៃអនុម័ត្ត សេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិថ្មី ដែលអត្ថន័យមួយចំនួន ៖ គ្រាន់តែបរទេសរស់នៅកម្ពុជាចាប់ពី៧ឆ្នាំនិងអ្នកមកវិនិយោគ សុទ្ធតែអាចសុំសញ្ជាតិខ្មែរបាន «សូមមេីលទិដ្ឋភាពច្បាប់សញ្ជាតិ ខ្លះខ្លះដូចខាងក្រោម»

ច្បាប់សញ្ជាតិ​ថ្មី កំណត់​លក្ខខណ្ឌ ៤ ចំណុច សម្រាប់​អ្នក​ដែល​ទទួលបានសញ្ជាតិ​ខ្មែរ​ !

សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ មាន ១០ ជំពូក និង ៣៨ មាត្រា ត្រូវបាន​រដ្ឋសភា ប្រជុំ​អនុម័ត​ជា​ឯកច្ឆន្ទ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​។ សេចក្តីព្រាងច្បាប់​ថ្មី​នេះ បង្ហាញថា អ្នក​ដែល​ទទួល​សញ្ជាតិ​ខ្មែរ មាន ៤ លក្ខ​ណ្ឌ​។ ការទទួលបាន​សញ្ជាតិ​ខ្មែរ តាមរយៈ​លក្ខខណ្ឌ​ទាំង ៤ នេះ មិនអាច​មានច្បាប់ ឬ​បុគ្គល​ណាមួយ ដក​សញ្ជាតិ​ខ្មែរ​វិញ​បានទេ លើកលែងតែ​សា​មីជន បាន​ស្នើសុំ​បោះបង់​សញ្ជាតិ​ដោយ​ខ្លួនឯង​។

​លក្ខខណ្ឌ​ទាំង ៤ ចំណុច ដែល​កំណត់​ក្នុង​ច្បាប់​សញ្ជាតិ សម្រាប់​អ្នក​ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ រួមមាន​៖

១-​ការទទួលបានស​ញ្ជា​តិ​ពី​កំណើត ( កូន ដែល​កើត​ពី​ឪពុកម្ដាយ​ជា​ជនជាតិខ្មែរ )

២-​ការ​ស្មុំ​កូន​ពេញលេញ (​ជនជាតិខ្មែរ សុំ​កូន​ពី​ជនបរទេស តាមច្បាប់ នាំ​ឲ្យ​កូន​នោះ ទទួលបាន​សញ្ជាតិ​ខ្មែរ )

៣-​សញ្ជាតិ​តាមរយៈ​អាពាហ៍ពិពាហ៍ ( ជនបរទេស នឹង​ទទួលបាន​សញ្ជាតិ​ខ្មែរ បើ​រៀបការ​ជាមួយ​បុរស ឬ​នារី​ខ្មែរ )

៤-​ការទទួល​សញ្ជាតិ តាមរយៈ​សញ្ជាតូបនីយកម្ម ( ជនបរទេស ដែល​រស់នៅ​ប្រទេស​កម្ពុជា​ចាប់ពី ៧ ឆ្នាំ​ឡើងទៅ អាចដាក់​ពាក្យស្នើសុំ​សញ្ជាតិ ឬក៏​ជនបរទេស ដែល​បាន​បោះទុន​វិនិយោគ ឬ​បានផ្ដល់​អំណោយ​ជា​ប្រាក់ ដល់​ថវិកាជាតិ ក្នុង​ចំនួន​កំណត់​ណាមួយ ក៏​អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​បានដែរ​)​។​

​សូម​រំឭកថា ចំនួន​ទឹកប្រាក់​វិភាគទាន ឬ​ទឹកប្រាក់​វិនិយោគ ដែល​ភ្ជាប់​ក្នុង​ខណ្ឌ​ស្នើសុំ​សញ្ជាតិ​ខ្មែរ ត្រូវបាន​ច្បាប់​សញ្ជាតិ ដែល​បានដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ឆ្នាំ​១៩៩៦ បាន​កំណត់ថា ជនបរទេស ដែលមាន​សិទ្ធិ​វិនិយោគ​នៅ​កម្ពុជា ហើយ​អនុវត្ត​គម្រោង​ជាក់ស្ដែង​ជា​ទុន ចាប់ពី ១.២៥០ លាន​រៀល​ឡើងទៅ ឬ​ជនបរទេស ដែល​ផ្ដល់​អំណោយ​ជា​ប្រាក់​ដល់​ថវិកាជាតិ ចាប់ពី ១.០០០ លាន​រៀល​ឡើងទៅ អាច​ស្នើសុំ​សញ្ជាតិ​ខ្មែរ​បាន​។

​នៅក្នុង​ជំពូក​ទី​៦ នៃ​ច្បាប់​សញ្ជាតិ ស្តីពី សញ្ជាតូបនីយកម្ម មាត្រា​១៩ បាន​កំណត់ថា ជនបរទេស ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវបំពេញ​លក្ខខណ្ឌ ដូចតទៅ​៖

១-​មានគំនិត មារយាទ និង​សីលធម៌​ល្អ​។

២-​ពុំដែល​មានទោស​ពីបទ​ឧក្រិដ្ឋ ឬ​ប​ទម​ជ្ឈិ​ម​ណាមួយ​។

៣-​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន ៧​ឆ្នាំ ដោយ​គិតពី​ថ្ងៃ ដែល​បានទទួល​ប័ណ្ណ​ស្នាក់នៅ ដែល​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ស្តី ពី​អន្តោប្រវេសន៍ ចំពោះ​ជនបរទេស​អន្តោប្រវេសន៍​។

៤-​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ប័ណ្ណ​ស្នាក់នៅ​ដែល​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ ស្តីពី អន្តោប្រវេសន៍ ចំពោះ​ជនបរទេស ដែល​បានកំណត់​នៅក្នុង​មាត្រា​២១ និង​មាត្រា ២២ នៃ​ច្បាប់​នេះ​។

៥-​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភ័ស្តុតាង​ថា ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ​។

៦-​មាន​បញ្ញា និង​កាយសម្បទា ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ​ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post