header ads

Sponsor

ពិសី

បាត់ដំបងៈ ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់ក្រឡ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​ចូល​លួច​ខ្ចៅ​បូ​ឡុង សំរាប់ធ្វើ​ផ្លូវ​រថភ្លើង​។ កិច្ចប្រតិបត្តិការ​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​នាទី​ព្រឹក ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​រ៉ា​រថភ្លើង ស្ថិតក្នុង​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ​។​

លោក​ ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ បានអោយដឹងថា ជនសង្ស័យ​ទាំង​នាក់ ១-​ឈ្មោះ សូ ផុន ហៅ​ភិន អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ (​អ្នក​លួច​) និង​២-​ឈ្មោះ តក់ សា​រួន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​រ៉ា ឃុំ​ធិបតី ស្រុក​គាស់ក្រឡ (​អ្នកទទួល​ទិញ​)​។​

ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​វត្ថុតាង ខ្ចៅ​បូ​ឡុង​សំរាប់ធ្វើ​ផ្លូវ​រថភ្លើង សរុប​ចំនួន​១១០Kg និង​បាន​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​អនុ​វត​តាម​នីតិវិធី​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post