header ads

Sponsor

ពិសី

រយៈពេលចុងក្រោយនេះ គ្រប់គ្នាកំពុងមានការចាប់អារម្មណ៍ទៅលើព័ត៌មាននៅប្រទេសថៃ ទាក់ទងនឹងការបាត់ខ្លួន ក្រុមកីឡាបាល់ទាត់វ័យក្មេងរបស់ថៃចំនួន១២នាក់ ដែលកំពុងជាប់ក្នុងរូងភ្នំដែលមានទឹកជន់លិច យ៉ាងណាយើងមិនទាន់ទទួលបានព័ត៌មានច្បាស់ការណ៍ណាមួយឡើយ ខណៈមានព័ត៌មានខ្លះក្លែងក្លាយកំពុងវាយលុកពេញបណ្ដាញសង្គមហ្វេសប៊ុក។ 

ជាមួយគ្នានេះដែរ នៅមុននេះបន្តិចរសៀលថ្ងៃទី២៩ ខែ មិថុនានេះ  តាមរយៈគណនីហ្វេសប៊ុក NaNa Nunanit ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ជំនួញលើផលិតផលសាប៊ូ និងលេ ដ៍មានប្រជាប្រិយភាព បានឆ្លើយតបទៅនឹងព័ត៌មានដែលកំពុងល្បីខាងលើនេះ ថា៖

ថៃចំណេញខ្លាំងណាស់មួយរយៈនេះ ព្រោះភាពយន្តមួយភាគធំដែលផលិតដោយអ្នកនយោបាយថៃបានបោកបក់មកកម្ពុជាធ្វេីអោយអ្នកមេីលដាច់បាយដាច់ទឹកមិនតិចនាក់ទេ 😀 តំបូងខ្ញុំហាកជឿខ្លះដែរ តែខ្ញុំក៏គិតវិភាគវែកញែកទេីបវាយតម្លៃថារឿងនេះជារឿងរន្ធត់ក្រោមរូបភាពប្រឌិត មានចំណុច៣ដែលគួរយកមកវាយតម្លៃ ពេលឃេីញលោកប្រាយុទ្ធទៅដល់កន្លែងរូងភ្នំហ្នឹងខ្ញុំក៏ឈប់ជឿតែម្ដង

១ ភាគខាងជេីងនៃប្រទេសថៃ ហេតុអ្វីមានឡានបូមទឹកមានឧបករណ៍ច្រេីនម្លេះដែលយកទៅទាន់ពេលវេលា

២ ជនជាតិបរទេសជំនាញរ៉ុករកមកពីអង់គ្លេសនិងអាមេរិក គេអញ្ជេីញមិនទាន់បាន២០ម៉ោងផងស្រាប់តែមកដល់បាត់ហេីយមកម្ដងទាំង៣ តេីមកតាមណាក៏លឿនម្លេះ ? មកជួនគ្នាមិនបាត់ម្នាក់សោះ

៣ បណ្ដាញសារពត៌មានថៃគ្រប់ទិសទីហាក់បីដូចជាពុំផ្សាយអ្វីផ្សេងក្រៅពីរឿងហ្នឹងទាល់តែសោះ 😌

ពេលនាងខ្ញុំនិយាយខាងលេីអាចមានបងប្អូនខ្លះទទួលយកមិនបាន
ព្រោះគាត់មានជំនឿស៊ុប ..លេីរឿងអស់ហ្នឹង ។ តែត្រូវចាំថា ហីត្លែមេដឹកនាំអាល្លឺម៉ង់បាននិយាយថា ៖ បង្កេីតរឿងកុហកយ៉ាងធំសម្បេីម ហេីយនិយាយញយដង ធ្វេីដូចមែនទែន មនុស្សល្ងង់នឹងជឿជាក់ ។ គេធ្វេីបែបនេះដេីម្បីផលចំណេញ៣

១ ទាក់ទាញចំណាប់អារម្មណ៍បណ្ដារអន្តរជាតិអោយស្គាល់ នឹងចង់ដឹងចង់លេងនៅតំបន់ទេសចរណ៍ថៃ

២ ជាវិធីសាស្ត្របង្កេីនប្រជាប្រិយភាពលោក ប្រាយុទ្ធ 
ព្រោះលោកជានាយករដ្ឋមន្ត្រីឡេីងដោយរដ្ឋប្រហារ ពុំមាននរណាពេញចិត្តនឹងបោះឆ្នោតអោយទេ ហេីយការបោះឆ្នោតជិតមកដល់ហេីយ លោកច្បាស់ជាមិនជាប់ឆ្នោត ការធ្វេីបែបនេះបង្ហាញថារដ្ឋាភិបាលលោកប្រាយុទ្ធដឹងសុខទុក្ខរាស្ត្រ ហ៊ានចាយរាប់លានបាត ព្រោះស្រលាញ់ជីវិតប្រជាជនថៃ

៣ បង្វែរចំណាប់អារម្មណ៍ព្រោះការបោះឆ្នោតជិតមកដល់

តែទោះជាយ៉ាងណាក៏ប្រទេសគេរីកចម្រេីនសេដ្ធកិច្ចល្អទាំងភ្ញៀវជាតិ អន្តរជាតិ គេថែរក្សាវប្បធម៌ អរិយធម៌បានល្អ ពិតរឺមិនពិតក៏សបញ្ជាក់អោយឃេីញថាប្រជាជនគេចេះស្រលាញ់គ្នា ជួយគ្នា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post