header ads

Sponsor

រិទ្ធី

កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃសុក្រ ០៣កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីផ្ទះស៊ីទែនសាំងមួយ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនសេង បូទុម ម្នាក់ឈ្មោះ ហ៊ាក តុង ត្រូវសាំងឆាបឆេះពេញខ្លួនបណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិឡោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។

តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនពេលកើតហេតុ លោក ហ៊ាក តុង (ជនរងគ្រោះ) បានយកម៉ូទ័រឆាបចូលទៅឆាបក្នុងស៊ីទែនសាំង បានបង្កឱ្យភ្លើងឆាបឆេះតែម្តង។ យោងតាមគេហទំព័រហ្វេសប៊ុករបស់បេឡាជាតិរបបសន្តិសុខសង្គម (បសស) សាខាខេត្តរតនគិរី។

បសស បានប្រាប់ថា បច្ចុប្បន្ន មន្ត្រីព្រមទាំងសហការីនៃបេឡាជាតិរបបសន្តិសុខសង្គម សាខាខេត្តរតនគិរី បានចុះទៅធ្វើការត្រូតពិនិត្យ និងបានសម្របសម្រួលបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពអណ្តូងមាស ហើយបញ្ជូនបន្តមក មន្ទីពេទ្យបង្អែកខេត្តរតនគិរី តែដោយសារជនរងគ្រោះមានសមភាពធ្ងន់ធ្ងរ ក៏បានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមដើម្បីព្យាបាលបន្ត។
សូមបញ្ជាប់ថា រាល់ថ្លៃសេវាដឹកជញ្ជូន និងថ្លៃព្យាបាលរហូតដល់ជាសះស្បើយគឺជាបន្ទុករបស់បេឡាជាតិរបបសន្តិសុខសង្គម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post