header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនបរទេសជាអ្នកជំនួញម្នាក់ បានជិះម៉ូតូ ឡាំប្រុយតា ឥណ្ឌា គោលបំណងឡើងយន្តហោះ តែជអកុសល ត្រូវក្រុមចោរ ឆក់យកកាបូបលុយ អស់ប្រមាណជាង៣ម៉ឺនដុល្លារ បានសម្រេចទាំងព្រឹកព្រលឹម នៅពីម៉ោង៦ ថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ (ផ្លូវព្រះមុន្នីរ៉េត) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រភពព័ត៌មាន ពីជនបរទេស ដែលជាជនរងគ្រោះ ដោយចេះនិយាយភាសាខ្មែរខ្លះៗ បានអោយដឹងថា រូបគាត់មកស្នាក់នៅស្រុកខ្មែរច្រើនឆ្នាំហើយដោយប្រកបមុខរបរជាអ្នកជំនួញហើយនៅមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរ ចេញពីផ្ទះរបស់គាត់នៅសង្កាត់ចតុមុខខណ្ឌដូនពេញតាមឡាំប្រុយតា ឥណ្ឌា ក្នុងគោលដៅឆ្ពោះទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរទៅប្រទេសកំណើតរបស់គាត់ លុះដល់ចំណុចស្តុបផ្សាដើមគរ ផ្លូវ២១៧ (ផ្លូវព្រះមុន្នីរ៉េត) ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿងបានមកធ្វើសកម្មភាពឆក់ យកកាបូបស្ពាយរបស់គាត់ ដែលមានលុយជាង៣០០០០ដុល្លារ ទោះបីជនរងគ្រោះ បានប្រតាយប្រតប់ជាមួយក្រុមចោរ នោះក៏ដោយ ក៏ក្រុមចោរយកទៅបានដោយសុវត្ថភាព។ ក្នុងហេតុការណ៍នេះផងដែរ ក៏បណ្តាលអោយជនបរទេសរូបនេះរងរបួសរលាត់ដៃរលាត់ជើង។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ តែដោយរឿងនេះមិនមែនកើតឡើងនៅប៉ុស្តិ៍សមត្ថកិច្ចក៏បានអោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលបឹងសាឡាងវិញ។

ប្រជាពលរដ្ឋសំណូមពរអោយសមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថខណ្ឌទួលគោក មេត្តាដាក់កម្លាំងល្បាតនៅទីកន្លែងដែលក្រុមចោរដដែលឆក់នៅទីតាំងដដែលផងកុំអោយពួកគាត់ រងគ្រោះដោយក្រុមចោរឆក់បែបនេះទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post