header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ ធ្លាប់សោយសុខនឹងស្នាមញញឹមមានងារជាតារាឡូយឆាយឌីជេល្បីឈ្មោះពេលនេះកញ្ញា កែវ អាលីយ៉ា តារាធ្លាប់គ្រងតំណែងសិចសុី កំពុងធ្លាក់ខ្លួនឈឺសាច់ឈាមធ្លាក់ចុះស្គមបណ្តើរៗ តែសាច់ញាតិគ្មានអ្នកណាទៅមើលថែរ។ ពិតជាខ្លោចចិត្តបំផុតសូម្បីតែបន្ទប់សម្រាក គឺនៅរួមគ្នាសម្រាប់តែអ្នកជំងឺអត់ៗក្រីក្រ។

តាមប្រភពអ្នកជិតដិតម្នាក់ដែលបានទៅដល់មន្ទីរពេទ្យកាល់ម៉ែតទៅសួរសុខទុក្ខហើយសង្វែកពេលនាងធ្លាក់ខ្លួន ហើយដេកនៅនៅនឹងគ្រែម្នាក់ឯង គ្មានបងប្អូនសាច់ញាតិនៅជិតដូចអ្នកជំងឺផ្សេង។ អាលីយ៉ា បានស្រក់ទឹកភ្នែកឃើញមានអ្នកជិតដិតម្នាក់គត់បានមកសួរសុខទុក្ខនាង។ តារាធ្លាប់ចែងចាំងរូបនេះសូម្បីតែឃ្លានម្ជូរបាញ់ស៊ុង ក៏គ្មានលទ្ធភាពទិញ។ នាងគ្មានសល់អ្វីសូម្បីតែឆ្នាំងសាកទូរស័ព្ទ សម្លៀកបំពាក់ក៏គ្មាន បានអ្នកជិតដិតនោះទិញអាវជជុះ២ និងថ្មទូរស័ព្ទឲ្យ។

តាមការឲ្យដឹង អាលីយ៉ា មានជំងឺរលាកទងសួត ហើយមុនមកដល់កាល់ម៉ែត្រ នាងបានដេកសម្រាកព្យាបាលនៅខេត្តសៀមរាបទើបតែមកភ្នំពេញបានមួយអាទិត្យជាងប៉ុណ្ណោះ។

អាលីយ៉ា ធ្លាប់រងគ្រោះអំពើហិង្សាពីបុរសម្នាក់កាលពីប៉ុន្មានឆ្នាំមុន ដោយករណីនេះនាងនៅមិនទាន់បានយុត្តិធម៌នៅឡើយ។ អំឡុងពេលមានលុយកាក់ អាលីយ៉ា ជួយតាមលទ្ធភាពដល់អ្នកសិល្បៈ។ នាងក៏បង្ហាញសកម្មភាពមនុស្សធម៌ជាច្រើនដូចជា ជួយមន្ទីរពេទ្យគន្ធបុប្ឋា ការចូលរួមសម្តែងកម្មវិធី "អង្គរសង្រ្កាន្ត" ជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post