header ads

Sponsor

រិទ្ធី

នៅថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវីជៈ ដែលចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង បានចេញសេចក្តីជូនដំណឹងថា៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវីជៈ សូមជម្រាបដល់ម្ចាស់និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ជ្រាបថា ដើម្បីបង្ករលក្ខណៈងាយស្រួលដល់កម្មករ និយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ម្ចាស់និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួលនិងប្រាក់រង្វាន់ធ្វើការទៀតទាត់ជូនកម្មករនិយោជិតដដែល។

សេចក្តីជូនដំណឹងដដែលនេះបានបន្ថែមថា៖ ក្រសួងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា អស់លោក-លោកស្រី ជាម្ចាស់និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ព្រមទាំងកម្មករនិយោជិត នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះ ឆ្លើយតបទៅនឹងលិខិតលេខ៩៦១គ.ជ.ប ចុះថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post