
យុវជនម្នាក់មានឈ្មោះ ស៊ុន សារិទ្ធ អាយុ១៦ឆ្នាំ ត្រូវនគរបាលក្រុងបាត់ដំបង ចាប់ឃាត់ខ្លួន និងវ៉ៃខ្នោះ ដោយពាក់ស្លាកឈ្មោះ ឲ្យឈរថតនៅចំពោះមុខវត្ថុតាង ដោយសារបានប្រព្រឹត្តបទល្មើស ដោយបានលួចបារី MILD SEVEN ចំនួន៧កញ្ចប់ ដោយគិតជាប្រាក់ចំនួន៣ម៉ឺន រៀល ។
ការឃាត់ខ្លួនយុវជននេះ ធ្វើឡើងដោយកម្លាំងនគរបាលក្រុង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ មិថុនា ឆ្នាំ ២០១៨ ។

ទាក់ទងនឹងសំណុំរឿងនេះកំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជន ដោយអ្នកខ្លះបានលើកឡើងថា ពួកចោរហារយកំពុងប្រព្រឹត្តបទល្មើសកាច់សោ.កលួចម៉ូតូ និង គាស់ទម្លុះទម្លាយ ផ្ទះសម្បែង ពលរដ្ឋកើតឡើងយ៉ាងសកម្ម និងស្ទើរគ្រប់ទីកន្លែងរាប់សិបករណី តែសមត្ថកិច្ចបង្ក្រាបមិនបាន..។
ជាមួយគ្នានេះដែរ ក្មួយប្រុស នាយករដ្ឋមន្ត្រី ក៍មានការប្រតិកម្មផងដែរ ដោយលើកឡើងថា ៖ « បារី ៧ កញ្ចប់ តើទោស អី ដល់វ៉ៃខ្នោះជនល្មើសអាយុ ១៦ ឆ្នាំ»
